រាជធានីភ្នំពេញ៖ ដោយមានការដឹកនាំ បញ្ជារពីសំណាក់ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត នឹងដឹកនាំសំរបសំរួលពីលោក ពេញ ពិសិដ្ធ ព្រះរាជ្ញអជ្ញារង បានធ្វើប្រតិបត្តិការ បង្ក្រាបករណីគ្រឿងញៀន កាលពីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ក្នុងនោះមានជនសង្សយ័ម្នាក់ ត្រូវបានឃាត់ខ្លួន នៅចំណុចខាងក្រោយកាស៊ីណូ ហួយ ហ័រ ក្រុម១១ ភូមិ០១ សង្កាត់០២ ក្រុង-ខេត្ដព្រះសីហនុ មានឈ្មោះ ZHANG HONG YOU ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុមទី២១ ភូមិ០៤ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
https://blogger.googleusercontent.com/img/a/AVvXsEgkiYcqcsaUeMEq8VT7SurapJ6g2AwDHk-PjO5M2Il8_xoLhrkLWIei8p-CqK2AX_5_F4thKPusZ7qABmAoIhCinpfCy-9yfZN2mRKiCPQgY_86l4dtwbx9G3JBDUhQnOjByzDI7ruDqH2X2IJoVpopANa6faQyXGuu15RLT_CLB8r5-PZnYc0b5OjPyg=s928

វត្ថុតាងដកហូតបានរួមមាន៖ ម្ស៉ៅក្រាមសង្ស័យ ជាសារធាតុញៀនចំនួន ២៦កញ្ចប់, ម្ស៉ៅសថ្លាសង្ស័យ ជាសារធាតុញៀនចំនួន ១១កញ្ចប់, ថ្នាំញៀនអ៊ិចស្តាស៊ី ប្រភេទ ម៉្សៅ (MDMA) ចំនួន ១កញ្ចប់, ថ្នាំញៀនអ៊ិចស្តាស៊ី ប្រភេទទឹក (MDMA) ចំនួន ៤ដប, ថ្នាំគ្រាប់អក្ស WY មេតំហ្វេតាមីន ចំនួន ៣កញ្ចប់ និងទូរសព្ទ័ចំនួន ២គ្រឿង ។
https://blogger.googleusercontent.com/img/a/AVvXsEjW915ZvX3l7wJCSyH4nSz_KIryZO2JOMWHqMqkXMuvD36YpC3Grv3nbLIFv3ZDWjyu_iUIAxtaJQGjcbWKpz26YW3-wojso8AprA1lpZIeXqOXuELK4F29huRL-syFkadrWeQLSLMTzKGECIL5QHiNkH2lbuROoEtmFCXHkziBiQ5Wx0W0w7posHDEsQ=s928

នៅវេលាម៉ោង ១១:៥០នាទីយប់ ថ្ងៃខែឆ្នាំដដែល តាមចម្លើយសារភាព កម្លាំងជំនាញ ក៏បានឈានដល់ឆែកផ្ទះជួលមួយកន្លែងនៅក្រុម២១ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ។
https://blogger.googleusercontent.com/img/a/AVvXsEiS-UmJjHtcsfuEXgBThN9VECahWvHbCNRvoisfv1Yz9WUyaIGrmSEoFBeKUqCMiBLs7usNQwhFftbDU0JQSGVI22g7Pc53kNx4VWxJH81OjCPb_0D2k2zm4nsMzhhka1X1xaJ3kxeSFWFG-CRetCq3nNTbZ8LNFHfHVIg_xFQiEpGLWp5gqU2bP9d7oQ=s762

ជនសង្ស័យទាំង២នាក់នោះរួមមាន៖ ទី១-មានឈ្មោះ CHEN JING HUAI ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម២១ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ទី២-មានឈ្មោះ CHEN GUO FENG ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម២១ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
https://blogger.googleusercontent.com/img/a/AVvXsEjXjt9J8Z-lUu2PloT8MVQ8NvJCo2ohJlmOP3Bnmjm6bMVDOMl5BB8ZKfGZ-NOsJ8beFRLRgsREpKDDYNGtFZrVSkjQLeISQsbUV4B0ugIuI-g0nF1dBkDiI5PpGKDk1Kscowx0_vtbXcrw6sIoSYVfTAjpJW0llNq2kD_iaJq01qFB6z-GzMSPXNPnPg=s868

វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យ ជាសារធាតុញៀនចំនួន ៥កញ្ចប់, រុក្ខជាតិក្រៀមសង្ស័យ ជាសារធាតុចំនួន ១កញ្ចប់, ម្សៅក្រាមសង្ស័យជាសារធាតុចំនួន ១២កញ្ចប់, ថ្នាំគ្រាប់អក្សWY មេតំហេ្វតាមីន ចំនួន ១៣ កញ្ចប់, ថ្នាំញៀនអ៊ិចស្តាស៊ីប្រភេទទឹក (MDMA) ចំនួន ២ដប, ថ្នាំញៀនអ៊ិចស្តាស៊ីប្រភេទម៉្សៅ (MDMA) ចំនួន ២កញ្ចប់, ម្សៅក្រាមពណ៏ប្រផេះសង្ស័យ ជាសារធាត់ញៀនចំនួន ១កញ្ចប់, ជញ្ជីងថ្លឹងថ្នាំចំនួន ២គ្រឿង, ទូរសព្ទ័ចំនួន ១គ្រឿង ។
https://blogger.googleusercontent.com/img/a/AVvXsEjSV7gYU8ei2Wf2LAYWR8GuX8XaLZR3eU66rQxYxfijhQm9t91Nwdte3hxXjJ7wvmUjY9o2-k7ZPkEF0Hs8V6IGY1efIxKBPFK2iJOlpe_v4sQQMhuKgaKDwWH0-9IE5qbL79OtobpNvlYr08Np2Pi2gHxm9C0Vv4atptTafqAyh1ebYiDQQe5-0yu9Tg=s935
នៅវេលាម៉ោង ២:០០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ZHANG HONG YOU បានបន្តសហការណ៏ ជាមួយកម្លាំងជំនាញដោយ បាននាំទៅឆែកឆេបន្ទប់ស្នាក់នៅ មួយកន្លែងរបស់ជនសង្ស័យឈ្មោះ LU JIAN MIN ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រកដ ទីលំនៅបច្ចុប្បន្ន ក្រុម១១ ភូម០១ សង្កាត់០២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

វត្ថុតាងដកហូតបានរួមមាន៖ ម្ស៉ៅក្រាមសង្ស័យ ជាសារធាតុញៀនចំនួន ៧ កញ្ចប់, ទូសព្ទ័ចំនួន ២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងខាងលើ ត្រូវបាននគរបាលជំនាញកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
https://blogger.googleusercontent.com/img/a/AVvXsEioRoM5Wh5WjdVzcpyDgF7SO5XIIIbZc9fjR6pjWttyQTvU4R2gyaofP0AlhLriX8fqW1vlVDUF7VaaL54BG61s83kBKLl3bLTVW3YnYocuYrn5S0CpK8ZhqXVlmV4oesy8ONXyzzxGaEQYS6qC0_PWlJgFkrVeTuy1M_BF1VFlg2m7zL7PURdOyUek0Q=s940
https://blogger.googleusercontent.com/img/a/AVvXsEh57WTD2Zp3vFOWFLhChO3qMn8rbwz9GmQ53L7ot56YFbm4WM8-iCmmChsx_Ri8sCKIBHSe7uRnnhrLn61Udn50ftM90eySTe6tfMunLn_HbkFfywn-Hx31LwgEu3YZVL4IHaxHTcjFk7XnWaRna5ADdgysAnMCJYviRvNMoMDjsCzWNa8355mJHH5vzw=s926