រាជធានីភ្នំពេញ ៖ ក្រោយពីមានករណីមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកម្នាក់ជាប់នៅលើដំបូលរថយន្តម៉ាក Prius នោះមិនមែនជាការចេញឃាត់ ឬក៏អនុវត្តច្បាប់ចរាចរណ៍នោះទេ គឺជាសកម្មភាពដែលមន្ត្រីរូបនោះកំពុងតែជួយសម្រួលចរាចរណ៍នៅតាមដងផ្លូវ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៥និង០០នាទី។

  រថយន្តមួយគ្រឿង ម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-7987 បើកបរដោយឈ្មោះ ធ្លក សុខចំរើន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន បានធ្វើដំណើរតាមបណ្តោយផ្លូវទំនប់៧០ នៅពេលមកដល់ម្តុំបឹងកក់ស្របពេលដែលសមត្ថកិច្ចកំពុងតែជួយសម្រួលការកកស្ទះនៅគោលដៅនោះ មន្ត្រីរូបនោះបានលេីកដៃជាសញ្ញាបញ្ជាឱ្យរថយន្តនៅម្ខាងផ្លូវឈប់ ដោយមូលហេតុបញ្ហាសុខភាពអ្នកបេីកបររថយន្ត Prius មានស្ថានភាពមិនស្រួលខ្លួន ស្រវាំងភ្នែក ងងឹតមុខ នៅតែបន្តដំណើរយឺតៗទៅមុខដោយមិនបានឃើញសមត្ថកិច្ចឈរសម្រួលចរាចរណ៍នៅតាមដងផ្លូវឡើយ ឃើញស្ថានភាពកំពុងប្រឈមគ្រោះថ្នាក់ដូច្នេះ មន្ត្រីចរាចរណ៍រូបនោះមិនដឹងគេចទៅខាងណា ក៏ទ្រោបខ្លួនទៅលេីរថយន្តព្រូសនោះ ដេីម្បីចៀសផុសពីការគ្រោះថ្នាក់ បន្ទាប់មកទៀត ក៏មានប្រជាពលរដ្ឋបាននាំគ្នាជួយឃាត់ អន្តរាគមន៍ ដោយខ្លះស្រែកផង ស៊ីផ្លេផង ទើបធ្វើឲ្យគាត់ស្វាងស្មារតីឡើងវិញ ហើយក៏បញ្ឈប់យានយន្ត ។

 ក្រោយពេលកើតហេតុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ ក៏បានចុះទៅត្រួតពិនិត្យ និងនាំខ្លួនអ្នកបើកបរមកពិនិត្យជាតិស្រវឹង (គ្មាន) រួមទាំងនាំយករថយន្តខាងលើមករក្សាទុកផងដែរ ។ អ្នកបើកបររូបនោះក៏បានទទួលស្គាល់នូវកំហុស ធ្វើកិច្ចសន្យា ហើយក៏បានធ្វើការថតជាវីដេអូ ដើម្បីធ្វើការបំភ្លឺអំពីដំណើររឿងនៃករណីនេះ ក៏ដូចជាការសុំទោសជាសាធារណ:ចំពោះកំហុសដែលកើតមានឡើង ដោយអចេតនាដោយសារបញ្ហាសុខភាពនេះផងដែរ ៕

សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖