រាជធានីភ្នំពេញ៖ បច្ចុប្បន្នេះពលរដ្ឋនៅតែមានមន្ទិលសង្ស័យពាក់ព័ន្ធនឹងករណីបើកភ្លើងម៉ូតូ ឡាន ពេលថ្ងៃ តើ​អាច​សមត្ថកិច្ច​ចរាចរណ៍​ផាក​ពិន័យ​ដែរ​ឬ​យ៉ាង​ណា? ដោយពីមុនមកជាញឹកញាប់ករណីបើកភ្លើង ម៉ូតូ ឡានប៉ូលីសចរាចរណ៌មួយចំនួន បានហៅឈប់ផាកពិន័យ។

ក្នុង​វេទិកា​ស្ដីពី​ច្បាប់​ចរាចរណ៍ផ្លូវគោកកាល​ពី​ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ លោកឧត្ដមសេនីយ៍ត្រី ថី វិសាល អនុប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​ សណ្ដាប់​ធ្នាប់​សាធារណៈបាន​បកស្រាយ​លើ​ករណី​បើក​ភ្លើង​ពេល​ថ្ងៃ​ថា ច្បាប់មិនតម្រូវឱ្យផាកពិន័យម៉ូតូ ឬរថយន្តបើកភ្លើងពេលថ្ងៃទេ។

មន្រ្តីនគរបាល​ចរាចរណ៍​ពន្យល់​ថា ភ្លើងពេលថ្ងៃនេះមិនមែនជាភ្លើងហ្វា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយ​ក៏​មិនមែន​ជា​ភ្លើង​កូត​នោះ​ដែរ។ បណ្ដា​ប្រទេស​អភិវឌ្ឍ​ដូចជា​អាមេរិក ច្បាប់​តម្រូវ​ឱ្យ​បើក​ភ្លើង​ពេល​ថ្ងៃ ដែល​ត្រូវ​បើក​ជាប់​រហូត​តែម្ដង។

លោក​បានលើកឧទាហរណ៍​រថយន្តមួយ​ទឹក​​នាំ​ចូល​ស្រុក​ខ្មែរ​ភាគ​ច្រើន​នាំ​ពី​អាមេរិក ច្រើន​ជួប​បញ្ហា​នេះ។ បើ​តាម​លោកឧត្តម​សេនីយ៍ នៅក្នុង​ច្បាប់​ស្ដី​ពីចរាចរណ៍​ផ្លូវគោក​ មិន​មាន​មាត្រា​ណាមួយ​ឱ្យមន្រ្ដី​នគរបាល​ចរាចរណ៍​ធ្វើការ​ផាកពិន័យ​ទៅលើ​ភ្លើង​ពេល​ថ្ងៃ​នោះទេ។ ទោះ​បី​ភ្លើង (Day Light) ដែល​ជា​ភ្លើង​បំពាក់​មានស្រាប់​មក​ពីនាយ​ ក៏មន្រ្ដី​នគរបាល​មិន​ពិន័យ​ដែរ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​កុំ​មាន​ការព្រួយបារម្ភ។

មន្រ្តី​ផ្នែកចរាចរណ៍ក៏​លើក​បញ្ជាក់ពី​ការប្រើប្រាស់​ភ្លើង​លើ​យានយន្ត​​បន្ថែម​ថា ទោះ​បីអ្នក​បើកបរ​ភ្លេច​បិទ​ភ្លើងកូត ក៏​មន្ត្រី​នគរបាល​មិន​ត្រូវ​ពិន័យ​ដែរ ៕