រាជធានីភ្នំពេញ​៖​ នារីម្នាក់បានប្ដឹងទៅលេីបុរសម្នាក់​ដែលជាគូរស្នេហ៍និងគ្នា​ចោទពីបទចាប់រំលោភ​ ក្រោយពីរស់នៅជាមួយគ្នាដូចប្តីប្រពន្ធអស់រយះពេល១១ខែទៅ​ ។ បុរសខាងលេីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីព្រឹកថ្ងៃ១០​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅបន្ទប់ជួលមួយកន្លែងភូមិព្រៃព្រីងត្បូង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

ភាគីខាងស្រីឈ្មោះញ​ ស​ ភ​ អាយុ២៥ឆ្នាំ​ ចំណែកភាគីខាងប្រុសឈ្មោះថោង​ សុថា​ អាយុ២៦ឆ្នាំ​ អ្នកទាំង២ស្នាក់នៅបន្ទប់ជួលភូមិព្រៃព្រីងត្បូង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​
រស់នៅជាមួយគ្នារយះពេល១១ខែមកហេីយ​ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ អ្នកទាំង២បានស្រលាញ់និងរស់នៅជាមួយគ្នាអស់រយះពេល១១ខែមកហេីយ​ លុះមកដល់ថ្ងៃកេីតហេតុស្រាប់តែភាគីខាងស្រីចោទថាខាងប្រុសចាប់រំលោទខ្លួននិងប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បេីតាមភាគីខាងប្រុសបានឱ្យដឹងថា​ ពួកគេបានស្រលាញ់គ្នាចិត្តនិងចិត្តដោយរស់នៅជាមួយគ្នាដូចប្តីប្រពន្ធទៅហេីយតែមិនទាន់រៀបការទេ​ មួយរយះក្រោយនេះគាត់បានសុំនារីជាសង្សាររៀបការតាមប្រពៃណីតែភាគីខាងស្រីមិនព្រម។ ប្រភពដដែលបានបន្តថា​ មួយរយះពេល៤ថ្ងៃចុងក្រោយនេះ នារីជាសង្សារបានបាត់ខ្លួន មិនដឹងទៅណាទេតែពេលគាត់ខលសួរនារីជាសង្សារប្រាប់ថានៅដេកផ្ទះមីង។

រហូតមកដល់ព្រឹកថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០២១​ គាត់ក៏បានខលសួរមីង​ថារយៈពេល៤ថ្ងៃនេះសង្សារខ្លួនមានទៅដេកទីនោះរឺអត់? តែមីងប្រាប់ថាមិនបានឃេីញនារីជាសង្សារគាត់ទៅទីនោះទេ​ ទេីបធ្វេីឱ្យគាត់ខឹងសប្បារនិងទៅរកដល់រោងចក្រហៅមកបន្ទប់ជួលដេីម្បីសួរនាំ។ ខណៈមកដល់បន្ទប់ជួលគាត់បានទាញដៃចូលក្នុងបន្ទប់ជួលដេីម្បីនិយាយគ្នា​ ពេលនោះនារីជាសង្ស័យក៏បានចោទថាចាប់រំលោភទៅវិញនិងប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង​ ។

បច្ចុប្បន្ននេះ​ បុរសខាងលេីត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមនីតិវិធី​ ៕