រាជធានីភ្នំពេញ ៖ កាលពីប៉ុន្មាននាទីមុននេះ កញ្ញាទេព បូព្រឹក ដែលទស្សនិកជនបានស្គាល់រួចមកហើយដែរថាជាតារាចម្រៀងស្រីដែលមានភាពច្នៃប្រឌិតខ្ពស់នៅក្នុងការតែងបទចម្រៀងមួយរបស់ខ្លួន សម្រាប់កំដរអារម្មណ៍ទៅដល់អ្នកគាំទ្រទាំងអស់របស់ខ្លួន ។

ដោយកញ្ញាទេព បូព្រឹក គ្រោងនឹងចេញនូវបទចម្រៀង ដែលមានចំណងជើងថា Top Of The Lady ដែលក្នុងបទចម្រៀងនោះមានន័យចង់បង្ហាញអំពីរិទ្ធិអំណាចនៃស្រ្ដី ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺកញ្ញាគ្រោងនិងថតmv ជាឈុតអប្សរា គ្រងនូវម្កុដដែលជាឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយើង ។

ប៉ុន្តែស្រាប់តែប៉ុន្មាននាទីមុននេះ កញ្ញាទេព បូព្រឹក ក៏បានបង្ហោះនូវរូបភាពរបស់ខ្លួន អមជាមួយនឹងសារថា ៖ «នេះគឺជា accept បទ top of the ladyដែលនិយាយពីរិទ្ធីអំណាចនៃស្រ្តី ប៉ុន្តែខ្ញុំក៏សំរេចិត្តយកឈុតនឹង concept នេះមកថតជារូបសន្លឹកវិញ ព្រោះបើសិនជាថតជា video ចម្រៀង បងប្អូនច្បាស់ជាយល់ហើយថាយ៉ាងម៉េចនោះ
ព្រោះខ្ញុំផ្ទាល់ច្រើនលើកច្រើនសារហើយមិនមានអ្នកសាទរ ទេ មានតែ……អ្វីក៏ដោយចង់ណាស់ស្រលាញ់ណាស់ចំណាយទាំងលុយនឹងពេលវេលាព្យាយាមណាស់តែអ្វីដែលទទួលបានម្តងៗមានតែធ្វើឲ្យខ្ញុំចង់បោះបង់បើសិនជាបងប្អូនគាំទ្រថាមិនអីខ្ញុំនឹងសំរេចចិត្តម្តងទៀតជាមួយ concept របស់ខ្ញុំនេះ ហើយខ្ញុំក៏ដឹងថាវាមិនលូយរឺអស្ចារ្យអ្វីនោះទេគ្រាន់តែស្រលាញ់ចង់ធ្វើទុកជាអនុស្សាវរិ៍យសំរាប់ខ្ញុំនឹងហ្វេន»។

បន្ទាប់ពីកញ្ញាទេព បូព្រឹក បានផុសបែបនេះរួចហើយ ក៏មានfan អ្នកគាំទ្ររបស់កញ្ញាជាច្រើន បាននាំគ្នាចូលទៅcmm លើកទឹកចិត្តដល់កញ្ញាផងដែរ ។
អត្ថបទដោយ ៖ សុផានីត