ខេត្តព្រៃវែង៖ បច្ចុប្បន្ននេះឲ្យតែកន្លែងណាមានការអភិវឌ្ឍសម្រាប់ប្រយោជន៌កន្លែងនោះត្រូវបានពលរដ្ឋគ្រប់ជាន់ថ្នាក់អបអរសាទរជានិច្ច ដោយការអភិវឌ្ឍនេះគឺសំដៅទៅលើហេដ្ឋារចនាសម្ពន្ធ័ សាលារៀន មន្ទីរពេទ្យ ស្ពាន ផ្លូវថ្នល់ជាដើម។

ដោយឡែកឥឡូវនេះនៅភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ពលរដ្ឋមានការរំភើបចិត្ត សប្បាយរីករាយយ៉ាងខ្លាំងក្រោយផ្លូវគ្រួស ហុយដីទ្រលោមមកលើគេហដ្ឋាន ពិបាកក្នុងការធ្វើដំណើរ ហើយបើមានភ្លៀងធ្លាក់វិញក៏ពិបាកដែរ នាំឲ្យកើតមានគ្រោ-ះថ្នា.ក់ផ្សេងៗ បានប្រែក្លាយជាផ្លូវកៅស៊ូ។

ជាក់ស្ដែងមានពលរដ្ឋមួយចំនួនបានលើកឡើងថា៖ «លាហើយក្លិនដីហុយ លាហើយដីភក់ ចាប់ពីពេលនេះម៉ោងនេះតទៅអើយ (សកម្មភាពក្រាលជ័រកៅស៊ូមួយជាន់សិន)» ៕

https://1.bp.blogspot.com/-EK_0HsFnSSo/YTci7dKTKJI/AAAAAAAA2yU/9KX4c8Z6wzQarEpD1zYolJ6_oOsoalRTQCNcBGAsYHQ/s630/Capture.JPG