រាជធានីភ្នំពេញ ៖ ជាការពិតណាស់ប្រិយមិត្តភាគច្រើនប្រាកដជាបានស្គាល់ និងធ្លាប់មើលរួចមកហើយពីរឿងតុក្កតា Tom and Jerry ក្នុងវ័យកុមារភាពរបស់ខ្លួន ខណៈរឿងតុក្កតាដ៏មានប្រជាប្រិយភាពមួយនេះហាក់បានបង្រៀនមនុស្សឲ្យយល់ដឹងអំពីបញ្ហាជាច្រើនក្នុងជីវិត។

នៅក្នុងរឿងដ៏ពោរពេញដោយភាពកំប្លុកកំប្លែងនេះបានបង្ហាញឲ្យយើងឃើញថា ជាមនុស្សមិនត្រូវមើលស្រាកទៅលើដៃគូរប្រកួតរបស់ខ្លួនឡើយ កុំគិតថាគេអន់ ឬមិនមានភាពឆ្លាតវៃដូចខ្លួន ហើយការគិតមួយនេះអាចនឹងធ្វើឲ្យជីវិតយើងបរាជ័យបានផងដែរ។ មេរៀនជីវិតមួយទៀតដែល Tom និង Jerry បង្រៀនយើងនោះគឺការរៀនធ្វើការជាក្រុម ខណៈថមតែងតែគំរាមកំហែងជេរីក៏ប៉ុន្តែមិនដែលសម្លាប់ជេរីនោះទេទេ។ ពួកគេឈររួមគ្នានៅចំណុចមួយ បើទោះបីមានការប្រយុទ្ធគ្មានទីបញ្ចប់រវាងថមនិងជេរីប៉ុន្តែនៅទីបញ្ចប់ពួកគេខិតខំប្រឹងប្រែងដើម្បីរួបរួមគ្នានិងក្រោកឈរប្រឆាំងនឹងបញ្ហារួមដែលពួកគេជួប។

មេរៀនមួយទៀតនោះគឺការរក្សាភាពរឹងមាំទោះបីអ្នកកំពុងជួបវិបត្តិក៏ដោយ។ ចូររឹងមាំហើយទុកឱ្យបញ្ហាឆ្ងល់ថាតើអ្នកនៅតែញញឹមដោយរបៀបណា? កុំបោះបង់អ្វីដែលអ្នកជឿ ព្រោះគ្រប់យ៉ាងគឺសុទ្ធតែមានដំណោះស្រាយផងដែរ៕