រាជធានីភ្នំពេញ ៖ ជាទូទៅអ្វីៗទាំងឡាយដែលអ្នកបានធ្វើ បានប្រព្រឹត្តិទៅ គឺវាពុំបានផ្តល់ឲ្យអ្នកនូវភាពឈឺចាប់ជាបន្ទាន់ភ្លាមៗនោះទេ ក៏ប៉ុន្តែផ្ទុយទៅវិញគឺវាបានផ្តល់ឱ្យអ្នកនូវភាពរីករាយក្នុងមួយខណៈពេលដ៏ខ្លីយ៉ាងសុខសាន្តដូចជាការកុហក ការលួងលោម ការបោកបញ្ឆោត ទៅកាន់អ្នកដទៃបានយ៉ាងជោកជ័យ។ ថ្ងៃណាមួយនោះ ផលអាក្រក់ដែលកើតចេញពីទង្វើអាក្រក់នេះ នឹងសងត្រឡប់ទៅកាន់អ្នកវិញនៅវេលាណាមួយជាក់ជាមិនខាន ដែលតាមទ្រឹស្តីនៃព្រះពុទ្ធសាសនាហៅថា កម្ម ឬអំពើនេះឯង។

ការកុហក ការលួងលោម ការបោកបញ្ឆោត បានធ្វើឲ្យអ្នកអាចអស់តម្លៃជាមនុស្សល្អ លែងទទួលបានការគោរពពីមជ្ឈដ្ឋានទូទៅ ហេតុនេះមនុស្សគ្រប់រូបត្រូវប្រយ័ត្នចំពោះគំនិតអវិជ្ជមានទាំងនេះ ព្រោះគំនិតអវិជ្ជមានមិនខុសពីគ្រឿងញៀនទាំងឡាយនោះឡើយ វាអាចធ្វើឲ្យជីវិតរីករាយក្នុងរយៈពេលខ្លី ប៉ុន្តែជីវិតអ្នកនឹងស្ថិតនៅក្រោមអំណាចនៃការបង្គាប់បញ្ជារបស់វាជាក់ជាមិនខាន។

មួយវិញទៀតអ្នកក៏ត្រូវមានការប្រុងប្រយ័ត្នចំពោះចំណង់ និងកាមតណ្ហាផងដែរ ព្រោះវាជាគ្រឿងញៀនតែមួយខណៈដូចគ្នា ជីវិតរបស់អ្នកនឹងអាចស្ថិតនៅក្រោមអំណាចនៃការបង្គាប់បញ្ជារបស់វាពេញមួយជីវិតក៏ថាបាន៕