បរទេស៖ អាជ្ញាធរសុវត្ថិភាពចំណីអាហារ នៃប្រទេសអៀរឡង់ (FSAI) បានប្រកាសថា ផលិតផលមីកញ្ចប់២ប្រភេទ ដែលផលិតរបស់ក្រុមហ៊ុនមី នៅវៀតណាម Acecook ថា មានផ្ទុកសារធាតុសម្លាប់សត្វល្អិត ethylene oxide ។

បើតាមការប្រកាសរបស់ FSAI នៅលើគេហទំព័ររបស់ខ្លួន បានឲ្យដឹងថា មីកញ្ចប់ដែលត្រូវបានរកឃើញថា មានផ្ទុកសារធាតុនេះ រួមមានមី Hao Hao រសជាតិបង្គាតុងយ៉ាំ និងមី Good រសជាតិ ឆ្អឹងជំនីជ្រូក។ ក្រៅពីផលិតផលដែលផលិតនៅវៀតណាមចំនួនពីរនេះ មីដែលប្រមូលមកវិញ ក៏រួមមានទាំងផលិតផលមីកញ្ចប់រសជាតិគ្រឿងសមុទ្រ Yato របស់ប្រទេសចិនផងដែរ។

FSAI បានបញ្ជាក់ថា ខ្លួនបានរកឃើញសារធាតុ ethylene oxide ដែលជាថ្នាំសម្លាប់សត្វល្អិត មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងម្ហូបអាហារដែលដាក់លក់នៅក្នុងសហភាពអឺរ៉ុប៕