កូរ៉េ ៖ តារា Kpop ភាគច្រើនត្រូវបានគេជ្រើសរើសដោយតម្រូវការដំបូងមានរូបរាងស្អាត កម្ពស់ល្អ និងរាងស្អាត។ ក្នុងនោះភាពស្រស់ស្អាតរបស់ពួកគេគឺជាកត្តាមួយដែលធ្វើឱ្យ តារាស្រី Kpop ទាំងអស់នោះកាន់តែមានភាពល្បីល្បាញបន្ថែមពីលើសមត្ថភាពរបស់ពួកគេមួយកម្រិតថែមទៀត ។ ចាប់ពី Kpop ជំនាន់ទី ១ រហូតមកដល់បច្ចុប្បន្ននេះ តារាKpop ដែលមានសម្រស់ស្រស់ស្អាតជាច្រើន ដែលត្រូវបានគេកោតសរសើរយ៉ាងខ្លាំងហើយរហូតមកដល់ពេលនេះពួកគេក៏មានជំនាន់ថ្មីៗចូលមកជាបន្តបន្ទាប់ដូច្នេះពួកគេតែងតែមានចំណាត់ថ្នាក់ខុសៗគ្នា។ ដោយកាលពីពេលថ្មីៗនេះKnetបានជ្រើសរើស តារាស្រី ៨ រូបដែលតំណាងឱ្យតារាKpop ៤ ជំនាន់ដែលមានរូបសម្រស់ស្រស់ស្អាតបំផុតមានដូចជា Eugene, Lee Hyori, Jiyeon (T-ara), Irene (Red Velvet)។

1. Eugene (SES)
Eugene ត្រូវបានជាប់ឈ្មោះជាតារាស្រី ដែលមានផ្ទៃមុខស្រស់ស្អាតឥតខ្ចោះ ជាមួយនឹងច្រមុះស្រួច ត្រង់ខ្ពស់ មុខអក្សរV និងសម្រស់ស្រស់ស្អាត តាំងពីតូចមកម៉្លេះ ដែលត្រូវបានគេស្គាល់នាងថាជា “Little Penthouse” ដែលមានច្រមុះតូចនិងខ្ពស់ស្អាតបែបធម្មជាតិ ។ រូបថតselfie ដ៏ស្រស់ស្អាត នៅអាយុ ៤០ ឆ្នាំរបស់ទេពធីតាសម្រស់រូបនេះ ក៏បានធ្វើឱ្យអ្នកគាំទ្រព្រឺរោមដែរព្រោះតែពួកគេមានបានឃើញនូវរូបសម្រស់ដ៏ស្រស់ស្អាតរបស់Eugene ។

2 Lee Hyori (FIN.KL)
Lee Hyori គឺជាតារាស្រីKpop ដែលមានមុខស្រស់ស្អាត មានច្រមុះស្រួច និងមានរាងស្លីមខ្លាំង។ នាងត្រូវបានគេស្គាល់ថាជា“ ម្ចាស់ក្សត្រីយ៍សិចស៊ីបំផុត” របស់ Kpop ។ ដោយសារតែរូបរាងដ៏ស្រស់ស្អាតនៃច្រមុះ និងរាងដ៏ស្លីមរបស់នាងនេះហើយ ដែលជួយឱ្យនាងកាន់នៅតែមានភាពល្បីល្បាញដែលពិបាកនឹងមានអ្នកជំនួស។

3. Seohyun (SNSD)
Seohyun គឺជាមនុស្សម្នាក់ដែលត្រូវបានអ្នកលេងអ៊ីនធឺណេតបោះឆ្នោតអោយនាង ថាជាតារាស្រីដែលស្អាតបំផុតនៅក្នុងក្រុម SNSD នៃជំនាន់ទី ២។ ដោយសារតែមុខដ៏ស្រស់ស្អាត គ្មានស្នាមជ្រីវជ្រួញ និងមុខទន់ភ្លន់របស់នាង។ ជាពិសេសថ្គាមដែលស្រួចនិងស្ដើងរបស់នាង ក៏ជាចំណុចដ៏ទាក់ទាញខ្លាំងមួយដែលសមាជិកក្មេងជាងគេរបស់ SNSD រូបនេះ ។

4. Jiyeon (T-ara)
សំដៅលើតារាដែលមានរូបសម្រស់ស្រស់ស្អាតបំផុតនៅក្នុង Kpop កាន់តែពិសេសជាងនេះទៅទៀត Jiyeon ក៏មានរូបរាង ចារឹកសុភាពរាបសានិងសម្ដីផ្អែមល្ហែម ដែលកាន់តែធ្វើឲ្យមានភាពទាក់ទាញទៅកាន់អ្នកគាំទ្ររបស់រូបនាង ។ ដោយច្រមុះដ៏ស្រួច និងមុខមាត់ដ៏ស្រស់ស្អាតរបស់Jiyeon គឺមិនមានការកែសម្ផស្សឡើយ។

5. Irene (Red Velvet)
Irene គឺត្រូវបានគេផ្ដល់ឈ្មោះឲ្យនាងថាជា ទេពធីតាដ៏ស្រស់ស្អាតបំផុតម្នាក់របស់ Kpop នៃជំនាន់ទី ៣ ។ សម្រស់ដ៏ល្អឥតខ្ចោះរបស់នាង ដែលមានច្រមុះខ្ពស់និងត្រង់ និងភ្នែកដ៏ទាក់ទាញ Irene សមនឹងទទួលបានឋានៈជានាគរាជ។ ដោយគ្មាននរណាម្នាក់អាចរិះគន់ ចំពោះរូបសម្រស់ដ៏ល្អឥតខ្ចោះរបស់មេដឹកនាំក្រុម Red Velvet នេះបានឡើយ ។

6. Heejin (LOONA)
Heejinគឺជាតារាស្រីដែលមានសម្រស់លេចធ្លោរបស់Kpopដោយសារតែមុខមាត់ដ៏ទាក់ទាញរបស់នាង ដ៏ល្អឥតខ្ចោះនិងស្រស់ស្អាតជាពិសេសច្រមុះដ៏មុតស្រួចរបស់Heejinបានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតសរសើរមិនដាច់ពីមាត់។តារាស្រីដែលកើតនៅឆ្នាំ២០០០រូបនេះគឺពិតជាមានភាពអស្ចារ្យនិងស្រស់ស្អាតស្របតាមចរិតលក្ខណៈស្តង់ដាររបសើនាង ។

7. Eunbi (IZ*ONE)
Eunbi គឺជាតារាស្រីរាមច្បង IZ * ONE ដែល ត្រូវបាន Knet ជ្រើសរើសជាតារាស្រីម្នាក់ដែលមានច្រមុះស្រួចបំផុតនៅ Kpop ជំនាន់ទី ៤ ។ រូបសម្រស់ដ៏លេចធ្លោ និង ច្រមុះស្រួច របស់ Eunbi គឺជាចំណែកមួយដែលធ្វើឲ្យសម្រស់របស់នាងកាន់តែលេចធ្លោមួយកម្រិតទៀត។ ទាំងអស់នេះហើយដែលបានធ្វើឲ្យមានការទាក់ទាញ កាន់តែខ្លាំង និងធ្វើឱ្យអ្នកគាំទ្រលង់ស្នេហ៍មកលើរូបនាង។

8 Yeji (ITZY)
Yeji មានភាពល្បីល្បាញដោយសារតែនាងមានភ្នែក ដូចជាឆ្មា ដោយនាងមានភ្នែកមុតនិងច្រមុះដ៏ស្រួចរបស់នាង ដែលគេប្រៀបដូចទៅនឹងកាំបិត ។ ដោយសារតែរូបសម្រស់ដ៏ស្រស់ត្រកាលរបស់តារាស្រីដែលកើតនៅឆ្នាំ ២០០០ រូបនេះបានធ្វើឱ្យអ្នកគាំទ្រមានការ ភ្ញាក់ផ្អើល និងលង់ស្នេហ៍ជាខ្លាំងជាមួយនឹងរូបសម្រស់របស់នាង ៕