រាជធានីភ្នំពេញ ៖ នៅពេលដែលមនុស្សប្រុសដែលជាស្វាមីអស់ក្ដីស្រឡាញ់ចំពោះភរិយា គេហាក់បង្ហាញភាពព្រងើយកន្តើយជារឿយៗ តែគេមិននិយាយចេញមកនោះទេ។ មនុស្សដែលអស់ចិត្តស្រឡាញ់ចំពោះប្រពន្ធរបស់ខ្លួន គ្រាន់តែមើលពីរបៀបដែលនៅក្បែរប្រពន្ធក៏អាចដឹងថាគេមិនផ្តល់ភាពកក់ក្ដៅដូចមុនជាដើម។

បុរសជាស្វាមីដែលលែងស្រឡាញ់ប្រពន្ធ នឹងបំភ្លេចថ្ងៃខួបអាពាហ៍ពិពាហ៍របស់ខ្លួន គេលែងខ្វល់ពីការធ្វើឲ្យប្រពន្ធរបស់ខ្លួនភ្ញាក់ផ្អើល ជាពិសេសគេលែងចាប់អារម្មណ៍ ឬចងចាំរាល់ថ្ងៃពិសេសរបស់ខ្លួនជាមួយនឹងប្រពន្ធ ព្រោះបុរសដែលតែងតែនៅស្រឡាញ់ប្រពន្ធគេនឹងមិនធ្វើរបៀបនេះនោះទេ។ សញ្ញាមួយទៀដែលបញ្ជាក់ថាស្វាមីអស់ចិត្តនោះគឺ គេបង្ហាញការធុញទ្រាន់ជាមួយនឹងប្រពន្ធ លែងមានអារម្មណ៍ស្នេហា និងលែងចង់ស្តាប់ លែងចង់លឺនូវរាល់ពាក្យសម្តីដែលប្រពន្ធរបស់ខ្លួននិយាយទៅកាន់។

បុរសម្នាក់ដែលស្រឡាញ់ប្រពន្ធរបស់គាត់តែងតែដាក់ប្រពន្ធរបស់គាត់ជាអាទិភាពលើសគេមិនថាគាត់ជាអ្នកណានោះទេ។ ផ្ទុយទៅវិញបើបុរសម្នាក់អស់ចិត្តស្នេហាគាត់នឹងរកហេតុផលដើម្បីផ្តល់អាទិភាពដល់រឿងផ្សេងទៀតជាជាងប្រពន្ធរបស់គាត់។ ប្រសិនបើអ្នកចង់ដឹងថាអ្នកស្ថិតក្នុងឋានៈអ្វីនៅក្នុងចិត្តបុរសសូមព្យាយាមមើលអ្វីដែលគាត់ផ្តល់ឱ្យអ្នក។ ប្រសិនបើគាត់មានពេលតិចតួចដើម្បីចំណាយជាមួយអ្នកនោះគឺដោយសារតែអ្នកសំខាន់។ ប្រសិនបើគាត់មានពេលវេលាប៉ុន្តែមិនផ្តល់អាទិភាពដល់ប្រពន្ធរបស់គាត់នោះអ្នកមិនសំខាន់ដូចទំនាក់ទំនងផ្សេងទៀតទេ។

មួយវិញទៀតនៅពេលដែលស្វាមីម្នាក់អស់ចិត្តជាមួយប្រពន្ធរបស់ខ្លួន គេនឹងនិយាយអាក្រក់ពីប្រពន្ធខ្លួនប្រាប់ទៅកាន់អ្នកដទៃ ព្រោះបុរសដែលស្រឡាញ់ប្រពន្ធកាន់តែច្រើនគាត់ចូលចិត្តបង្ហាញពីគុណសម្បត្តិរបស់ប្រពន្ធគាត់។ ប៉ុន្តែប្រសិនបើបុរសម្នាក់បដិសេធ ឬនិយាយអាក្រក់ពីប្រពន្ធរបស់គាត់ដោយបើកចំហហើយប្រាប់អ្នកដទៃអំពីភាពទន់ខ្សោយរបស់នាង នោះមានន័យថាគាត់ប្រហែលជាមិនស្រឡាញ់ប្រពន្ធគាត់ទេ៕