រាជធានីភ្នំពេញ ៖ ស្រឡាញ់នរណាម្នាក់គឺផ្តល់ឱ្យមនុស្សនោះនូវសេរីភាពនិងការលួងលោមចិត្តវាជារឿងដ៏ល្អបំផុត ក៏ប៉ុន្តែប្រសិនបើអ្នកស្រឡាញ់នរណាម្នាក់ ហើយបែរជាធ្វើឲ្យជីវិតគេគ្មានសេរីភាពនោះមានន័យថាអ្នកកំពុងតែដាក់គុក ឬដាក់ទណ្ឌកម្មជីវិតរបស់ដៃគូអ្នកហើយ ព្រោះនេះមានន័យថាជីវិតគេហាក់កាន់តែតានតឹងក្រោយពេលជួបអ្នក។

ក្តីស្រឡាញ់រវាងប្តីប្រពន្ធ មិនមែននជាការដាក់គំនាបគាបសង្កត់ផ្លូវចិត្តរបស់គ្នានោះឡើយ ផ្ទុយទៅវិញក្តីស្រឡាញ់រវាងជីវិតគូគឺជាការដោះដូរមតិយោបល់ជាមួយគ្នា ការអត់ឱន អធ្យាស្រ័យ និងការយោគយល់គ្នាទៅវិញទៅមក។

កុំព្យាយាមដាក់គំនាប គាបសង្កត់ ឬបំបិទសិទ្ធិសេរីភាពដៃគូរបស់អ្នក ព្រោះនេះជាងទង្វើមួយដែលបង្ហាញថាអ្នកកំពុងតែប្រឈមនឹងការបែកបាក់ជាមួយមនុស្សដែលអ្នកស្រឡាញ់ផងដែរ។ អ្នកអាចស្រមៃទៅមើលថា ប្រសិនបើនរណាម្នាក់ព្យាយាមបំបិទសិទ្ធិសេរីភាពរបស់អ្នក ដោយមិនឲ្យអ្នកធ្វើអ្វីដែលខ្លួនចង់ធ្វើតើអ្នកសប្បាយរីករាយដែរទេ? ដូចគ្នាដែរ ដៃគូប្តីប្រពន្ធអ្នកក៏ដូចគ្នា រៀបការជាមួយគ្នាហើយត្រូវព្យាយាមយកចិត្តរបស់គេដាក់ចិត្តខ្លួន នោះអ្នកនឹងអាចស្វែងរកសុភមង្គលពិតឃើញផងដែរ៕