ពាក្យចាស់បានពោលថា «ស្រឡាញ់ ចាញ់អាណិត» ពាក្យនេះឆ្លុះបញ្ចាំងពីអារម្មណ៍ និង ចិត្ត អាណិតធំធេង ដែលពោរពេញទៅដោយមនោសញេតនាចាក់ជ្រៅ ប៉ុន្តែអារម្មណ៍ដែលស៊ីជម្រៅ កក់ក្តៅ និង សុភមង្គល គឺចិត្តដែលស្រឡាញ់ទៅវិញ។មនុស្សយើងសុខចិត្តឈឹចាប់ ខូចចិត្ត ដោយសារការស្រឡាញ់ និង រង់ចាំមនុស្សដែលខ្លួនស្រឡាញ់ ក៏មិនអាចរើសយកមនុស្សដែលខ្លួនអាណិតដែរ។

ភាសាអាណិត គេប្រើសម្រាប់លួងចិត្តគេតែប៉ុណ្ណោះ គេត្រឹមតែនឹកនាដល់យើងនៅពេល ដែលគេអផ្សុក ឬ នៅពេលគេខូចចិត្ត ទោះបីគេព្រមទទួលយកយើងក៏ពិតមែន ក៏ជាក់ស្តែងយើងបានត្រឹមតែមានឈ្មោះជាមនុស្សដែលគេអាណិតតែប៉ុណ្ណោះ។ទោះជាយ៉ាងណាក៏ដោយ សម្រាប់បេះដូងមនុស្សមួយចំនួន មិនបានក្លាយជាមនុស្សដែលគេស្រឡាញ់ក៏ដោយ ក៏សុំត្រឹមជាមនុស្សដែលគេអាណិត ក៏វាល្អជាងមនុស្សដែលគេស្អប់ វាគ្រប់គ្រាន់ទៅហើយសំរាប់មនុស្សដែលស្រឡាញ់គេ ៕