រាជធានីភ្នំពេញ ៖ ភាពស្រស់ស្អាតរបស់មនុស្សស្រីមិនអាចស្ថិតស្ថេរជានិច្ចនិរន្តន៍នោះទេ ខណៈមនុស្សប្រុសដែលស្រឡាញ់មនុស្សស្រីដែលគិតតែរឿងរូបសម្រស់ទាំងនេះ គឺគ្រាន់តែជារឿងបណ្តោះអាសន្នតែប៉ុណ្ណោះ ព្រោះថាអ្វីដែលពួកគេនឹងត្រូវនៅជាមួយអស់មួយជីវិតនោះគឺអត្តចរិត និងភាពស្រស់ស្អាតពីខាងក្នុងរបស់ស្រ្តីទៅវិញទេ។

ពិតណាស់មនុស្សប្រុសមួយចំនួនប្រាកដជាចង់បានភរិយាដែលមានរូបសម្រស់ស្រស់ស្អាត ព្រោះភាពស្រស់ស្អាតត្រូវបានធ្វើឲ្យអ្នកដទៃចាប់អារម្មណ៍មុនគេ ក៏ប៉ុន្តែបុរសដែលមានភាពវ័យឆ្លាត នឹងមិនប្រាថ្នាចង់បាននារីដែលមានតែរូបសម្រស់ស្រស់ស្អាតនោះទេ ប៉ុន្តែគេចង់បាននារីដែលស្រស់ស្អាតដោយភាពថ្លៃថ្នូរ ប្រកបដោយចរិតលក្ខណៈត្រឹមត្រូវ ចេះយល់ទុក្ខធុរៈស្វាមី និងជាមនុស្សស្រីដែលអាចធ្វើឲ្យគ្រួសារមួយអាចល្អប្រសើរទៅបាននៅក្នុងសង្គម។ មនុស្សប្រុសក៏ខ្លាចគេក្បត់ចិត្តរបស់ខ្លួនដែរ គេតែងតែគិតថាស្រីស្អាតអាចមានជម្រើសច្រើន ជាពិសេសគឺខ្លាចមនុស្សស្រីដែលគេស្រឡាញ់ផ្លាស់ប្តូរចិត្ត។ ភាគច្រើននៃមនុស្សប្រុសដែលចេះគិតគូរ គេនឹងកំណត់ថានៅអាយុជាក់លាក់ណាមួយពួកគេជ្រើសរើសនរណាម្នាក់ដើម្បីរៀបការមិនមែនជាសង្សារដើម្បីបង្អួតតែពិភពលោកនោះទេ។

មនុស្សប្រុសដែលចេះគិតវែងឆ្ងាយ គឹនឹងគិតទៅដល់រឿងមួយដែលថា ការរៀបការជាមួយនឹងមនុស្សស្រីដែលមានរូបសម្រស់ស្រស់ស្អាត ប៉ុន្តែមានទឹកចិត្តមិនល្អ អាចធ្វើឲ្យគេមានមោទកភាពដែលមានប្រពន្ធស្អាតត្រឹមតែរយៈពេល ២ ឬ៣ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែបើកាលណាដែលគេរៀបការជាមួយប្រពន្ធដែលមានការគិតល្អ ជាមនុស្សមានអធ្យាស្រ័យល្អ គេនឹងមានមោទកភាពដល់ថ្ងៃមួយនៃជីវិតចុងក្រោយរបស់ខ្លួន៕