គ្មានមនុស្សស្រីណា ចង់រៀបការហើយលែងប្តីនោះទេ !ហើយក៏គ្មានមនុស្សស្រីណាចង់មានឈ្មោះជាស្រីមេម៉ាយ ហើយក៏គ្មានមនុស្សស្រីណាចង់រស់នៅលំបាកវេទនា ត្រូវមករ៉ាប់រងជិវិតគ្រប់សព្វបែបយ៉ាងតែម្នាក់ឯងនោះឡើយ។ មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បានប្តីល្អ ប្រកបដោយព្រហ្មវិហារធម៍ ស្រឡាញ់ ថ្នាក់ថ្នម គោរពនិងអោយតំលៃនាង ចេះលះបង់ដើម្បីនាង មើលថែនាង រួមដំណើរជីវិតឆ្លងកាត់ឧបសគ្គ ការលំបាក ព្យុះភ្លៀងជាមួយគ្នា ជួយជ្រោមជ្រែងគ្នាទៅវិញទៅមក សុំត្រឹមមាននាងតែម្នាក់ក្នុងជិវិត គឺស្កប់ស្គល់ណាស់ហើយសំរាប់នាង។

តែជាអកុសល នាងគ្មានសំណាងដ៏ម្លឹងនោះទេ អ្នកខ្លះត្រូវបណ្តោយអោយខ្លួនឯងក្លាយជាស្រីរងកម្មព្រោះតែប្តី និងខ្លះទៀតត្រូវមកព្រាត់ប្រាស់ប្តី ក្រោមហេតុផ្សេងគ្នា ហើយនាងមានតែស៊ូទ្រាំមានឈ្មោះជាស្រីមេម៉ាយ ទ្រាំចិញ្ចឹមកូនដោយខ្លួនឯង ទ្រាំប្រឈមរឿងរ៉ាវគ្រប់យ៉ាងតែម្នាក់ឯង ទោះបីពេលខ្លះលំបាកយ៉ាងណា មិនអាចសូម្បីតែនិយាយចេញក្រៅអោយគេឯងបានដឹង មិនដឹងថាគួរទៅនិយាយប្រាប់អ្នកណា ព្រោះបើរអ៊ូរទាំនៅមុខគេ គេថានាងជាមនុស្សទន់ជ្រាយ មិនចេះទ្រាំ មិនចេះស៊ូ ចឹងហើយ បំណាច់ថាមានឈ្មោះជាស្រី មេម៉ាយទៅហើយ គ្មានអ្វីត្រូវមកខ្លាចរអារទេ ស៊ូបានប៉ុណ្ណា យកប៉ុណ្នឹងទៅ ជិវិតមនុស្សគឺវាបែបហ្នឹង ហើយ ៕

ដោយ៖ AN