រាជធានីភ្នំពេញ ៖ នាពេលថ្មីៗនេះលោក ហេង ឡុង និងអ្នកនាង ចន ចន្ទលក្ខិណា បានប្រកាសទិញផ្លែមៀនចំនួន ១តោន ដើម្បីទុកចែកជូនបងប្អូនសិល្បករសិល្បការិនី ដែលលោក ហេង ឡុង បានបញ្ជាក់ថា ខ្លួនទិញផ្លែមៀនក្នុងចំនួនខាងលើនេះក៏ដើម្បីជាការចូលរួមរំលែកការលំបាករបស់ប្រជាកសិករ និងរដ្ឋាភិបាលកម្ពុជា ក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក ហេង ឡុង បានលើកឡើងថា «ខ្ញុំបាទ និងអ្នកនាង ចន ច័ន្ទលក្ខិណា ប្រកាសទិញផ្លែមៀន ១តោន ចែកជូនបងប្អូនសិល្បករសិល្បការិនី។ នេះជាការចូលរួមរំលែកការលំបាករបស់ប្រជាកសិករ និងរដ្ឋាភិបាលកម្ពុជា ក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដ-១៩។
បងប្អូនសិល្បករសិល្បការិនីអាចអញ្ជើញទៅយកផ្លែមៀនដោយឥតគិតថ្លៃ ១នាក់ ៣គីឡូក្រាមពីគ្រប់សាខាផ្សារកសិផល ឡេង ណាវ៉ាត្រា ដោយគ្រាន់តែប្រាប់ឈ្មោះ និងលេខទូរស័ព្ទទៅកាន់បុគ្គលិកផ្នែកលក់របស់ផ្សារកសិផល ឡេង ណាវ៉ាត្រា»៕