រាជធានីភ្នំពេញ ៖ ពិធីការិនីដ៏មានប្រជាប្រិយភាព និងមានភាពក្រម៉ិចក្រមើមកញ្ញា សុភ័ក្រ កុសុម៉ា បានរៀបចំកម្មវិធីខួបកំណើតជូនអ្នកម្តាយរបស់ខ្លួនយ៉ាងរីករាយនៅគេហាដ្ឋានរបស់កញ្ញា ខណៈមានការអញ្ជើញចូលរួមពីសំណាក់មិត្តភក្តិជិតស្និទ្ធិប៉ុន្មាននាក់ផងដែរ ។

ជាមួយគ្នានេះដែរ គេបានឃើញកញ្ញា​ សុភ័ក្រ កុសុម៉ា បានបង្ហោះសារជូនពរម្តាយរបស់ខ្លួនយ៉ាងដូច្នេះថា «រីករាយថ្ងៃកំណើតអ្នកម្តាយជាទីស្រលាញ់🧡 កូនសូមជូនពរអ្នកម្តាយមានសុខភាពល្អ អាយុវែងគង់ជាម្លប់កូនចៅរហូតទៅ🧡 កូនសូមអរគុណទេវតាដែលបានអោយកូនចាប់ជាតិធ្វើជាកូនស្រីរបស់អ្នកម្តាយ ហើយកូនសុំផ្សងជួបអ្នកម្តាយគ្រប់ៗជាតិៗ🙏🏻 សុំទោសផងបងប្អូនកម្មវិធីយើងខ្ញុំធ្វើជាលក្ខណះគ្រួសារ ហើយយើងនៅតែគោរពការអនុវត្ត ៣កុំ ៣ការពារ។»

អ្វីដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាងនេះនោះ​គឺគេសង្កេតឃើញថាអ្នកដែលបានចូលរួមក្នុងកម្មវិធីនោះដែរ ភាគច្រើនសុទ្ធតែបានតុបតែងខ្លួនជាមនុស្សចាស់ ឃជាហេតុធ្វើឲ្យកម្មវិធីខួបកំណើតម្តាយរបស់កញ្ញា សុភ័ក្រ កុសុម៉ា មានភាពសប្បាយរីករាយ និងមានមានលក្ខណៈភ្នែកផងដែរ៕