ប្រសិនបើអ្នកមិនមានការរៀបចំហរិញ្ញវិត្ថុជាមុនសិនទេ ឬ មិនដឹងពីរបៀបរៀបចំផែនការចំណាយរបស់អ្នកទេ នៅពេលដែលជំងឺរាតត្បាតមកដល់ ការឃ្លាតឆ្ងាយពីសង្គមយូរ និងធ្វើឲជីវិតមានការលំបាកខ្លាំង។

១.សន្សំយ៉ាងតិចណាស់ ១០% នៃប្រាក់ចំណូល៖
មិនថាប្រាក់ចំណូលរបស់អ្នកទទួលបានច្រើនប៉ុណ្ណាទេ ការទុក១០% ដើម្បីសន្សំ។យើងមិនអាចព្យាករណ៍បានទេថាជំងឺរាតត្បាតប្រើរយះពេលយូរប៉ុណ្ណាទេ ដូចនេះការប្រមូលផ្តុំការការពារខ្លួននិងជូយសំរួលការលំបាកនេះ។

២.កាត់បន្ថយការចំណាយ៖
កាលពីមុនអ្នកចំណាយ ពី២៥ % ៣០% នៃចំណូលរបស់អ្នកទៅលើការចំណាយមិនសំខាន់ ដូចជា ការទិញ គ្រឿងអលង្ការ ឥវ៉ាន់ ជាដើម ។ជាមួយនឹងស្ថានភាពលំបាកនាពេលបច្ចុប្បន្នអ្នកអាចកាត់បន្ថយការចំណាយនេះ ១០% ដើម្បីធានាបាននូវតំរូវការរបស់អ្នក ខណះបានបង្កើតអត្រាការចំណាយសំខាន់។

៣.កំណត់ការចំណាយប្រចាំខែ៖
កំណត់ការចំណាយថេរ សម្រាប់ខែនីមួយៗ សម្រាប់ថ្លៃទឹក ថ្លៃភ្លើង និង ថ្លៃផ្សេងៗទុកដាច់ដោយឡែក កុំប្រើវាជា ដាច់ខាត។

៤.ចំណាយលើអាហារសុខភាពត្រឹមត្រូវ៖
អាហារត្រូវតែចំណាយជាប្រចាំថ្ងៃ ជាពិសេសអាហារសុខភាព ដើម្បីបំពេញសារធាតុចិញ្ចឹម តែមិនចាំបាច់ទិញបន្លែផ្លែឈើថ្លៃៗពេកទេ គួរទិញអាហារទាំងនេះទៅតាមរដូវកាល ព្រោះវាក៏មានវិតាមីនដូចគ្នា។

៥.លុយនៅសល់ទុកចំណាយតម្រូវការផ្ទាល់ខ្លួន៖
សន្សំសំចៃមែន តែក៏មិនភ្លេចតម្រួវកាលខ្លួនអែងដែរ ដូចជាការចំណាយលុយទិញសៀវភៅ ឬសំម្រាប់វគ្គសិក្សា ដើម្បីបង្កើនចំនេះដឹង៕