រាជធានីភ្នំពេញ ៖ មានមនុស្សមិនតិចទេដែលកំពុងតែជួបបញ្ហា ឬវិបត្តិ ដែលជាហេតុធ្វើឲ្យពួកគេចាប់ផ្តើមមានសម្ពាធ ឬពិបាកក្នុងការដោះស្រាយ ខណៈមនុស្សភាគច្រើនដែលជួបបញ្ហាទាំងតែងតែផ្តោតសំខាន់តែទៅលើបញ្ហានោះ។ តាមពិតទៅនៅពេលដែលអ្នកមានបញ្ហាកុំបន្តនិយាយអំពីវាប៉ុន្តែត្រូវគិតពីដំណោះស្រាយដើម្បីដោះស្រាយបញ្ហានោះ។ នៅពេលដែលអ្នកព្យាយាមនិយាយអំពីបញ្ហា នោះវាកាន់តែធំទៅៗ ជាហេតុធ្វើឱ្យអ្នកដទៃគិតអំពីវា ហើយវាកាន់តែទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរអំពីបញ្ហានោះ។

អ្នកត្រូវចងចាំជានិច្ចថានៅពេលដែលអ្នកជួបបញ្ហា នោះមានន័យថាដំណោះស្រាយក៏មាននៅក្នុងនោះផងដែរ ហេតុនេះកុំព្យាយាមដាក់បន្ទុក ឬគិតច្រើនហួសហេតុអំពីបញ្ហា អ្នកត្រូវព្យាយាមផ្តោតតែលើដំណោះស្រាយព្រោះការគិតអំពីបញ្ហាជានិច្ចនឹងរំខានដល់ផ្លូវចិត្តអ្នកនឹងដើរជុំវិញដោយមិនទទួលបានអ្វីសោះ ចិត្តរបស់អ្នកគិតអវិជ្ជមានអំពីវា។ អ្នកមិនត្រូវយកបញ្ហាជាធំជាងគំនិតរបស់អ្នកនោះឡើយ ព្រោះគ្រប់បញ្ហាគឺសុទ្ធតែមានដំណោះស្រាយ៕