រាជធានីភ្នំពេញ ៖ មានរឿងមួយចំនួនដែលមនុស្សពុំគួរធ្វេសប្រហែសចំពោះសុខភាពនោះទេ ខណៈអាហារ ឬសកម្មភាពមួយចំនួនដែលអ្នកតែងតែធ្វើជាប្រចាំថ្ងៃនោះកំពុងតែសម្លាប់ ឬបំផ្លាញជីវិតអ្នកបន្តិចម្ដងៗ។ ប៉ុន្តែវាក៏ពុំយឺតពេលនោះដែរក្នុងការផ្លាស់ប្តូរទម្លាប់​ឬសកម្មភាពមិនល្អទាំងនោះ ប្រសិនបើអ្នកចង់មានអាយុវែង ឬមានសុខភាពល្អឡើងវិញ។ រឿងដែលអ្នកមិនគួរធ្វើទាំងនោះមានដូចខាងក្រោម៖

១. បញ្ឃប់ការទទួលទានអាហារកែច្នៃ ឬអាហារក្រៀមជាបន្ទាន់! ការផ្លាស់ប្តូររបបអាហារដ៏សំខាន់មួយដែលបានកើតឡើងនៅក្នុងប្រទេសជាច្រើនក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះគឺការផ្លាស់ប្តូរទៅទទួលទានអាហារកែច្នៃបន្ថែម។ រួមជាមួយនឹងការកែច្នៃអាហារទាំងនោះគឺវាមានការកើនឡើងនូវជាតិសូដ្យូមជាតិខ្លាញ់ឆ្អែតជាតិស្ករច្រើននិងជាតិសរសៃតិច ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ជាពិសេសវាអាចធ្វើឲ្យអ្នកមានជំងឺសរសៃឈាមបេះដូងលើសឈាមមហារីកនិងទឹកនោមផ្អែមថែមទៀតផង។

២. បញ្ឈប់ជាបន្ទាន់នូវការជក់បារី! ជាការពិតណាស់ការជក់បារីវាពិតជាធ្វើឲ្យអ្នកមានបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរ ខណៈមានមនុស្សមិនតិចទេដែលត្រូវស្លាប់ព្រោះតែបញ្ហាសួតលែងដំណើរការ។ ការជក់បារីមិនត្រឹមតែសម្លាប់អ្នកដែលជក់ផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឲ្យសមាជិកក្នុងគ្រួសារ ឬអ្នកនៅជុំវិញខ្លួនអ្នករងគ្រោះដោយពុំដឹងខ្លួនផងដែរ។

៣. កុំអង្គុយនៅតែមួយកន្លែងយូរពេក! ការអង្គុយនៅតែលើកៅអីកន្លែងធ្វើការ​ឬអង្គុយតែមួយកន្លែងដោយមិនដើរទៅណាសោះ នឹងធ្វើឲ្យសុខភាពរបស់អ្នកទទួលរងគ្រោះថ្នាក់ដោយនឹកស្មានមិនដល់។

៤. កុំពូកែខឹង! កម្រិតនៃអរម៉ូនស្ត្រេសនឹងកើនឡើងនៅពេលអ្នកតានតឹងឬខឹងដោយវាមានផលប៉ះពាល់ជាអវិជ្ជមានដល់បេះដូង ប្រព័ន្ធរំលាយអាហារនិងប្រព័ន្ធការពាររាងកាយរបស់អ្នក។ អរម៉ូន cortisol កាន់តែខ្ពស់ នឹងធ្វើឲ្យកម្រិតនៃការស្លាប់របស់អ្នកកាន់តែច្រើនផងដែរ។

៥. កុំមានអារម្មណ៍ស្រ្តេស! កំហឹងភាព ឬតានតឹងវានឹងធ្វើឱ្យប៉ះពាល់ដល់រាងកាយរបស់អ្នកហើយវាពិតជាអាចធ្វើឱ្យជីវិតអ្នកកាន់តែខ្លី។ ហេតុនេះត្រូវព្យាយាមរម្ងាប់អារម្មណ៍ បន្ធូរភាពតានតឹងទាំងនោះ នោះអ្នកនឹងអាចមានសុខភាពល្អ៕