រាជធានីភ្នំពេញ ៖ មនុស្សជាច្រើនតែងតែដាក់សំណួរចោទសួរខ្លួនឯងថាហេតុអ្វីបានជាបែបនេះ ឬហេតុអ្វីបានបែបនោះ? ហេតុអ្វីបានជាខ្លួនឯងមានរូបរាងបែបនេះ? ហេតុអ្វីបានជាខ្លួនឯងមិនមានសំំណាង? មនុស្សចូលចិត្តដាក់សំណួរសួរខ្លួនឯង ហើយនៅពេលដែលដឹងចម្លើយបែរជាមកអង្គុយកើតទុក្ខក្រៀមក្រំ គិតច្រើន មិនអាចរកច្រកចេញឃើញ ជាហេតុធ្វើឲ្យជីវិតមានតែបញ្ហា និងសម្ពាធមិនចេះចប់។ អ្នកខ្លះសខ្លះហាក់ទទួលអារម្មណ៍ថាពិបាករស់នៅបើគ្មាននរណាម្នាក់ជាទីពំនឹងសម្រាប់ខ្លួន ហើយកាន់តែពិបាកនៅពេលដែលមនុស្សមិនអាចរស់នៅជាខ្លួនឯងបាន។

ប្រាកដណាស់ដែលថាក្នុងជីវិតរបស់មនុស្សគ្រប់គ្នាគឺត្រូវតែមានទំនាក់ទំនងជាមួយអ្នកដទៃជាចាំបាច់ដោយមិនអាចគេចផុតបានឡើយ ក៉ុន្តែយើងត្រូវធ្វើជាមនុស្សដែលអាចរៀនរស់នៅជាខ្លួន​ឯង មិនត្រូវអែបអបនរណាម្នាក់ដើម្បីយកមុខមាត់ មិនត្រូវពឹងនរណាម្នាក់ខ្លាំងជ្រុលពេក ព្រោះទោះបីមានរឿងល្អអាក្រក់យ៉ាងណាក្ដី ក៏ជីវិតរបស់មនុស្សគឺត្រូវចេះហែលឆ្លងនិងពុះពារាល់ឧបសគ្គដែលកើតមានដោយខ្លួនឯងដែរ។ អ្នកពុំគួរឱ្យអ្នកដទៃមកគ្រប់គ្រងលើចិត្តខ្លួននិងមកបង្គាប់បញ្ជាខ្លួននោះទេ ព្រោះមានតែ ខ្លួនអ្នកនេះហើយដែលត្រូវតែផ្លាស់ប្ដូរឥរិយាបថឬអាកប្បកិរិយាទាំងឡាយណាដែលអ្នកមានទម្លាប់អាងថា មានអ្នកដទៃឬមនុស្សជុំវិញចាំតែជួយដោយមិនខំខ្នះខ្នែងនោះ។

អ្នកត្រូវរៀនរស់ជាខ្លួនឯងឲ្យ ព្រោះមិនថាបញ្ហាក្នុងការសិក្សា បញ្ហាជីវិត និងបញ្ហានៃការរស់នៅផ្សេងៗ គឺសុទ្ធសឹងតែកើតចេញពីខ្លួនឯងជាអ្នកកំណត់ អ្នកជាអ្នកដែលអាចដោះស្រាយរាល់បញ្ហា។ នៅពេលដែលអ្នកអាចរស់នៅជាខ្លួនឯងបាន អ្នកក៏អាចរកឃើញនូវសុភមង្គលពិតប្រាកដមួយបានផងដែរ៕