Home Featured កុំឆាប់វាយតម្លៃនរណាម្នាក់លឿនពេក អ្នកមិនដឹងរឿងគេទាំងអស់ទេ!

កុំឆាប់វាយតម្លៃនរណាម្នាក់លឿនពេក អ្នកមិនដឹងរឿងគេទាំងអស់ទេ!

0
កុំឆាប់វាយតម្លៃនរណាម្នាក់លឿនពេក អ្នកមិនដឹងរឿងគេទាំងអស់ទេ!

រាជធានីភ្នំពេញ ៖ ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ការប្រាស្រ័យទាក់ទងជាមួយមនុស្សផងគ្នាជារឿងដែលគ្មាននរណាម្នាក់ចៀស ឬគេចផុតនោះឡើយ។ មានមនុស្សមិនតិចទេដែលទទួលបានការវាយតម្លៃតាមរយៈពាក្យសម្តី កាយវិការ ឬការងារដែលគេបានធ្វើឡើង។ ពួកគេអាចទទួលបានការម៉ាក់ងាយ ឬប្រមាថក្នុងរយៈពេលដ៏ខ្លីមួយតាមរយៈមនុស្សជុំវិញខ្លួនធ្វើការវាយតម្លៃ ជួនកាលគេអាចវាយតម្លៃតាមរយៈរូបរាងរបស់មនុស្សផងក៏មាន។

តាមពិតទៅ មនុស្សគេមិនឲ្យឆាប់វាយតម្លៃមនុស្សដូចគ្នាលឿនពេកនោះទេ ព្រោះថាជួនកាលអ្វីដែលគេបញ្ចេញ ឬធ្វើចេញមកវាគ្រាន់តែជាផ្នែកតូចមួយនៃខ្លួនគេតែប៉ុនណោះ។ ការវាយតម្លៃនរណាម្នាក់ត្រឹមតែរូបរាង ឬការនិយាយស្តីរបស់គេជាដើម ជារឿងមួយដែលធ្វើឲ្យអ្នកដទៃអាចទទួលបានការឈឺចាប់ផ្នែកផ្លូវចិត្ត ហើយជួនកាលក៏អាចធ្វើឲ្យអ្នកដែលឆាប់វាយតម្លៃខកបំណង ឬទទួលបានការអៀនខ្មាសនៅពេលដែលអ្នកដែលខ្លួនវាយតម្លៃមិនមែនជាប្រភេទមនុស្សដូចដែលខ្លួនគិត។

មនុស្សគួរចំណាយពេលឲ្យបានច្រើនក្នុងការស្វែងយល់ពីនរណាម្នាក់ ហើយពុំគួរព្យាយាមវាយតម្លៃនរណាម្នាក់លឿនពេកនោះឡើយ ព្រោះគ្រប់យ៉ាងអាចនឹងមិនដូចការគិតក្នុងរយៈពេលខ្លីរបស់អ្នកនោះឡើយ៕