រាជធានីភ្នំពេញ ៖ ស្រ្តីវ័យចំណាស់ម្នាក់ក្រោយបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចមានចិត្តសប្បាយរីករាយក្រៃលែងដោយបានអរគុណសម្តេចនាយរដ្ឋមន្រី្តហ៊ុន សែន ដែលបានខំស្វះស្វែងរកទិញវ៉ាក់សាំងបង្ការជំងឺកូវីដ មកចាក់ជូនប្រជាពលរដ្ឋ និងរូបគាត់ផ្ទាល់ ដើម្បីបន្តជីវិតរស់តទៅទៀត ។

ជាមួយគ្នានេះដែរ ស្រ្តីរូបនោះបានសម្តែងនូវក្តីរំភើប និងជូនពរសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យមានអាយុ២០០ឆ្នាំ ដើម្បីបន្តដឹកនាំប្រទេសតទៅទៀត ខណៈដែលរូបគាត់សុំត្រឹមមានអាយុ៨០ឆ្នាំ ក៏យកដែរ។

យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះវីដេអូស្រ្តីខាងលើ ដោយភ្ជាប់ជាមួយសំណេរថា « ថ្ងៃមុនបង្ហោះចៅស្រីណាណា មានបងប្អូនច្រើនលើសលប់គាំទ្រ តែក៏មានមនុស្សច្រណែនជាមួយចៅស្រីណាណា ដែរ។ ថ្ងៃនេះឃើញបងប្អូនចាប់អារម្មណ៍ពីបងស្រីដែលបានចាក់វ៉ាក់សាំង ហើយជូនពរឱ្យខ្ញុំបានអាយុ២០០ឆ្នាំ។ រង់ចាំមើលតើមានមនុស្សចេញមកជេរបងស្រីទៀតទេ»៕

ចង់ជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖