រដ្ឋធានីមូស្គូ៖ ឧទ្ធម្ភាគចក្រមួយគ្រឿង ដឹកអ្នកទេសចរជាច្រើន​នាក់ បានជួបនឹងអកុសល ធ្លាក់ នៅភាគខាងកើតប្រទេសរុស្ស៊ី ហើយមនុស្សចំនួន៨នាក់ នៅរស់រានមានជីវិត។

មន្រ្ដីក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ី បានឲ្យដឹងថា ​ឧទ្ធម្ភាគចក្រ Mi-8 ដែលជួបនឹងហេតុការណ៍អាក្រក់នោះ ជាជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Vityaz-Aero ។ ឧទ្ធម្ភាគចក្រនេះ បានធ្លាក់ នៅភាគខាងកើតប្រទេស​រស្ស៊ី  ហើយមានអ្នកទេសចរចំនួន៨នាក់ នៅរស់រានមានជីវិត។​

ក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ី បានបញ្ជាក់ថា មនុស្ស នៅក្នុងឧទ្ធម្ភាគចក្រដែលជួបនឹងហេតុការណ៍ដ៏អាក្រក់នោះ មានអ្នកទេសចរ ចំនួន១៣នាក់ រួមនឹងកុមារម្នាក់ និងអាកាសយានិក៣នាក់។ ឧទ្ធម្ភាគចក្រ Mi-8 បានធ្លាក់ និងលិចចូលទៅក្នុងបឹង Kuril  នៃឧបទ្វីប Kamchatka ក្នុងជម្រៅ១០០ម៉ែត្រ។​

ក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ី បានបន្ដថា ភ្លាមនោះ ក្រុមសង្រ្គោះបន្ទាន់របស់ក្រសួង និងអ្នកមុជទឹក៏បានទៅកាន់ទីនោះ ដើម្បីស្រាវជ្រាវរកអ្នកដែលបាត់ខ្លួន៕