បរទេស៖ ស្រ្តីម្នាក់មានឈ្មោះថា អិន អាយុ៤៨ឆ្នាំ ស្នាក់នៅទីក្រុង ប៊ិញឌួង បានទៅធ្វើតេស្តរកមេរោគកូវីដ១៩ ដោយលទ្ធផលដែលទទួលបានវិជ្ជមានវីរុសកូវីដ-១៩ ប៉ុន្តែជាអកុសលនៅខណៈពេលរង់ចាំលទ្ធផលនៃការធ្វើតេស្ត នាងក៏បានមរណៈភ្លាមៗនៅបន្ទប់សណ្ឋាគាររបស់នាង។

ដោយកាលពីដំបូងនៅថ្ងៃទី ៧ ខែសីហា នៅសង្កាត់តាន់ហូយ ក្រុងតាន់យូយៀន បានយកគំរូតេស្តខ្នាតធំហើយលទ្ធតេស្តរហ័សរបស់លោកស្រី មកពីខេត្តគៀនយ៉ាង លទ្ធផលវិជ្ជមានកូវីដ១៩ បន្ទាប់មកលោកស្រី ត្រូវបានគេស្នើសុំឱ្យនៅដាច់ដោយឡែកពីគេមួយរយៈនៅក្នុងបន្ទប់របស់នាង។ រហូតដល់ថ្ងៃទី៩ ខែសីហា លោកស្រី ត្រូវបានគេយកទៅធ្វើតេស្ត PCR ម្ដងទៀត ប៉ុន្តែទោះយ៉ាងណាក៏ដោយ លទ្ធផលនៃការធ្វើតេស្ត PCR របស់ លោកស្រី និងចេញនៅថ្ងៃទី១០ ខែសីហា ហើយនៅខណៈកំពុងរង់ចាំលទ្ធផល ស្រាប់តែ លោកស្រី មានអារម្មណ៍ថា ដកដង្ហើមខ្លី ពិបាកដកដង្ហើម ក្រោយមកក៏ត្រូវមរណៈភ្មាមៗមុនពេលរថយន្តសង្គ្រោះមកដល់។

បើតាមសម្ដីប៉ូលីស បានបំភ្លឺថា លោកស្រី អិន សង្ស័យមរណៈដោយសារជំងឺកូវីដ-១៩ ហើយស្ថានភាពគ្រួសាររបស់ លោកស្រី អិន មានភាពលំបាកណាស់ ដូច្នេះអ្នកបម្រើផ្ទះសំណាក់និងមនុស្សនៅជុំវិញទីនោះកំពុងធ្វើយុទ្ធនាលើការស្លាប់របស់នាង។

យ៉ាងណាមិញ បច្ចុប្បន្ននេះ ទីក្រុង ប៊ិញឌួង កំពុងបន្តយកសំណាកធ្វើតេស្តពីប្រជាជនទាំងអស់ ដើម្បីពិនិត្យរកមើលករណីវិជ្ជមានកូវីដ១៩ បន្ថែមទៀត ចេញពីសហគមន៍ដែលស្ថិតក្នុងតំបន់នោះ។

ប្រភព៖ Vietnam
ប្រែសម្រួល៖ SPP