បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ការឆ្លងកូវីដ-១៩ប្រចាំ នៅលើទឹកដីសហរដ្ឋអាមេរិក បានថយចុះ ប៉ុន្ដែឥណ្ឌូនេស៊ី នៅតែមានអ្នកស្លាប់ដោយកូវីដ-១៩ប្រចាំថ្ងៃច្រើនជាងគេ នៅលើពិភពលោក។

គេហទំព័រ Worldometer បានចេញផ្សាយ នៅព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិក រកឃើញករណីឆ្លងកូវីដ-១៩ ចំនួន២៤ ៣៩០នាក់ និងករណីស្លាប់ថ្មី ១២៩នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងសរុប ជាង៣៦,៥លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៦៣៣ ១១៦នាក់ និង មានអ្នកស្លាប់ជាង ២៩,៨លាននាក់។

ឥណ្ឌូនេស៊ី ដែលនៅលេខរៀងទី១៤ នៃប្រទេស​មានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក រកឃើញករណីឆ្លងថ្មី ២៦ ៤១៥នាក់ និងករណីស្លាប់ថ្មី ១ ៤៩៨នាក់។ ប្រទេសអាស៊ានមួយនេះ មានអ្នកឆ្លងសរុបជាង ៣,៦លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ១០៧ ០៩៦នាក់ និង មានអ្នកជាសះស្បើយ ជាង៣លាននាក់៕

សូមមើលស្ថានភាពកូវីដ-១៩ នៅតាមប្រទេសមួយចំនួន ដែលឆ្លងច្រើនជាងគេ នៅលើពិភពលោក៖