បរទេស៖ រហូតមកដល់ពេលនេះ បណ្ដាប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ី-អាគ្នេយ៍ (អាស៊ាន) នៅតែបន្ដមានករណីឆ្លង និងស្លាប់ដោយកូវីដ-១៩ច្រើន លើកលែងប្រ៊ុយណេ មិនមានករណីឆ្លងថ្មី និងករណីស្លាប់ថ្មី។

បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នៃប្រទេសនីមួយៗ ចេញផ្សាយ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ហើយត្រូវបាន Worldometer​ ដកស្រង់យកមកចុះផ្សាយ នៅថ្ងៃទី៧ ខែសីហា គឺតំបន់អាស៊ាន នៅតែមានករណីឆ្លង និងស្លាប់ដោយកូវីដ-១៩ច្រើន។

បណ្ដាប្រទេសទាំង១០ នៅក្នុងតំបន់នេះ រកឃើញករណីឆ្លងថ្មី ជាង១០០ ០០០នាក់ និងករណីស្លាប់ថ្មី ២ ៨២៣នាក់ ធ្វើឲ្យមានអ្នកឆ្លងសរុបកើនដល់ ៧,៨លាននាក់ និងស្លាប់ ជាង១៦០ ០០០នាក់ តែក៏មានអ្នកជាសះស្បើយជាង៦លាននាក់ផងដែរ៕

សូមមើលពីស្ថានភាព នៃការឆ្លងកូវីដ-១៩ នៅតាមប្រទេសនីមួយៗ ដែលចេញផ្សាយ កាលពីថ្ងៃទី៦ ខែសីហា ដូចក្នុងរូបភាព (Feature)  ៖