រាជធានីបាងកក៖  រហូតមកដល់ពេលនេះ ​ប្រទេសថៃ មិនទាន់បានស្រាកស្រាន្ដ ឬធូរស្បើយ អំពីកូវីដ-១៩នោះទេ ហើយរឹតតែរកឃើញករណីឆ្លងថ្មី និង មានអ្នកស្លាប់ប្រចាំថ្ងៃ កាន់តែច្រើនឡើងថែមទៀត​។

ក្រសួងសុខាភិបាលសាធារណៈថៃ បានចេញរបាយការណ៍របស់ខ្លួន នៅព្រឹក ថ្ងៃទី៦ ខែសីហា ថា ថៃរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ២១ ៣៧៩នាក់ និង ករណីស្លាប់ថ្មី ១៩១នាក់។​ ក្នុងចំណោមករណីឆ្លងថ្មីទាំងនេះ ក៏មានអ្នកទោស ចំនួន៤៨៤នាក់ផងដែរ។​

គិតត្រឹមវេលាខាងលើ ថៃមានអ្នកឆ្លងកូវីដ-១៩ សរុប  ៧១៤ ៦៨៤នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៥ ៨៥៤នាក់ និង មានអ្នកជាសះស្បើយ ៤៩៥ ៩០៤នាក់ ហើយអ្នកជំងឺ ចំនួន ២១២ ៩២៦នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ៕