ជិវិតស្នេហា ត្រូវតែមានសំរាប់មនុស្សប្រុស ហើយនិងស្រី ហើយវាមិនមែនជារឿងខុសឆ្លងអ្វីនោះទេ ដែលមនុស្សយើង ត្រូវតែគិតគូរនិងធ្វើការសំរេចចិត្តអោយបានច្បាស់លាស់ មុននិងជ្រើសរើសយកគេ មកធ្វីជាគូរអនាគត ដើម្បីកុំអោយទៅថ្ងៃក្រោយត្រូវមកទឹកភ្នែកជូនក្បាលជង្គង់ ។ ចំពោះប្រយោគឃ្លាថា« មនុស្សស្រី យកប្តី ឬ ក៏មនុស្សប្រុសយកប្រពន្ធ ប្រយត្ន័ប៉ះចំមនុស្សឆ្កួត » ឃ្លានេះមិនមែនចង់បញ្ជាក់ អំពីមនុស្សឆ្គួត ដែលមានសតិមិនគ្រប់នោះទេ ផ្ទុយទៅវិញ គឺ ចង់បញ្ជាក់ពីមនុស្សប្ ដែល ឆ្គួតនិងល្បែង ឆ្កួតនិង ស្រី ឆ្គួតប្រុស ឆ្គួត និងស្រា ឆ្គួតនិង ខ្លួនអែង និងឆ្កួតជាមួយតណ្ហាជាដើម។

ហេតុអ្វីបានជា យើងមិនគួរ ជ្រើសរើសយកមនុស្សប្រភេទនេះ? ហេតុផល ដែលមនុស្សយើង មិនគួររើសយកស្វាមីឬ ភរិយា ដែលមានចរិតឆ្គួតបែបនេះ ក៏ព្រោះតែ៖

-មនុស្ស ឆ្គួតនិង តណ្ហា៖ ឆ្កួតនិងតណ្ហា ក្បត់ចិត្តប្តីប្រពន្ធ ហ៊ានប្រើអំពើហឹង្សាក្នុងគ្រួសារ ហ៊ានចាកចោលកូន ដោយគ្មានស្តាយស្រណោះ។
-ឆ្គួត និង ល្បែង៖ មនុស្សដែលឆ្គួតនិងល្បែងគ្មានថ្ងៃដែលរុងរឿងទេ បើថ្ងៃនេះគេមានដោយសារល្បែង ក៏វានិងអស់ទៅវិញនៅថ្ងៃក្រោយដែរ។
-ឆ្កួតនិង ស្រា៖ សព្វថ្ងៃនេះ មិនថាស្រី មិនថាប្រុស មួយចំនួនគឺចូលចិត្ត ផឺកស្រា តែបើគេផឹកបន្តិចបន្តួចវា មិនអីទេ កុំតែផឹក ដុសមេ មិនលោះថ្ងៃ នោះជីវិតគ្រួសាររបស់អ្នកគ្មានសុភមង្កលទេ ។
-ឆ្គួតនិង ខ្លូនអែង៖ មនុស្សប្រភេទនេះ ពិបាកនិយាយជាមួយគ្នាណាស់ ព្រោះគ្រប់ពេល គេមិនដែលយកគំនិតអ្នកដទៃ មកពិចារណានោះទេ គេមិនដែលអោយតំលៃ និងគោរព ចំពោះមនុស្សជុំវិញខ្លួន គេតែងតែគិតថា គេជាមនុស្ស ថ្លៃថ្នូរ។

ចំនុចទាំងអស់នេះ ហើយ ដែល យើងចង់បង្ហាញណែនាំអោយ លោកអ្នកបានយល់ដឹង ដើម្បីជាជំនួញ ជ្រើសរើសជិវិតគូ មិនស្តាយក្រោយទៅថ្ងៃក្រោយ៕