រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រុមហ៊ុនផលិតទូរស័ព្ទដ៏ធំ​មួយរបស់សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួនបានបង្កើតប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបថ្មីមួយ ដែលអាចឲ្យទូរស័ព្ទ iPhone ​ស្កែនរូបភាព អំពីសកម្មភាពចាប់រំលោភផ្លូវភេទទៅលើកុមារ។

​សារព័ត៌មាន BBC ចេញផ្សាយ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ថា ក្រុមហ៊ុន Apple បានប្រកាសលម្អិត អំពីប្រព័ន្ធថ្មីនេះ ដើម្បីស្វែងរកសម្ភាររំលោភផ្លូវភេទទៅលើកុមារ (​CSAM) នៅលើទូរស័ព្ទរបស់អតិថិជន។​ បច្ចេកវិទ្យាថ្មីនេះ នឹងជួយស្រាវជ្រាវ (Search) តាមកម្មវិធី CSAM នេះ។

ក្រុមហ៊ុន Apple បានបញ្ជាក់ថា ប្រសិនបើវាស្វែងរកឃើញហើយនោះ មនុស្ស​នឹងវាយតម្លៃបាន ហើយរាយការណ៍ទៅប៉ូលិសតែម្ដង​។​ ទោះជាយ៉ាងណា​ គេនៅតែមានការព្រួយបារម្ភ អំពីសិទ្ធិឯកជនរបស់បុគ្គល ដែលបច្ចេកវិទ្យានេះ អាចពង្រីកការស្កែនទៅលើគោលបំណងដែលត្រូវហាមឃាត់ ឬក៏ការថ្លែងខាងនយោបាយផងដែរ។​

ក្រុមអ្នកជំនាញ ព្រួយបារម្ភថា បច្ចេកវិទ្យាដ៏ទំនើបថ្មីនេះ អាចជាឧបករណ៍មួយ សម្រាប់អាជ្ញាធររដ្ឋាភិបាល ប្រើប្រាស់ខាងចារកម្ម​ ដើម្បីតាមដាន អំពីសកម្មភាពរបស់ប្រជាពលរដ្ឋថែមទៀតផង។​

ក្រុមហ៊ុន Apple បានបន្ថែមថា វឺសិនថ្មី (Version) នៃ iOS និង iPadOS នឹងត្រូវបញ្ចេញលក់ នៅចុងឆ្នាំនេះ។ ទូរស័ព្ទទាំងនេះ នឹងមាន Application ថ្មី សម្រាប់ជួយកំណត់ការពង្រីកការស្កែនអនឡាញ CSAM  ខណៈកំពុងរចនា សម្រាប់ការប្រើប្រាស់ជាលក្ខណៈឯកជន។​ ​ប្រព័ន្ធថ្មីនេះដំណើរការ ដោយប្រៀបធៀបរូបភាពទៅនឹងមូលដ្ឋានទិន្នន័យរូបភាពរំលោភបំពានផ្លូវភេទលើកុមារ ដែលត្រូវបានចងក្រង ដោយមជ្ឈមណ្ឌលជាតិ សម្រាប់ការបាត់ខ្លួន និងការកេងប្រវ័ញ្ចកុមារ (NCMEC) និងអង្គការសុវត្ថិភាពកុមារដទៃទៀត៕