រហូតមកដល់ពេលនេះ បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នៅតាមប្រទេសនីមួយ ចេញផ្សាយ កាលពីថ្ងៃទី៥ ខែសីហា ហើយត្រូវ Worldometer យកមកចុះផ្សាយ នៅថ្ងៃទី៦ នេះ គឺតំបន់អាស៊ី-អាគ្នេយ៍ (អាស៊ាន) នៅតែមានអ្នកឆ្លង និងស្លាប់ដោយជំងឺកូវីដ-១៩ច្រើនដដែល។

តំបន់អាស៊ាន រកឃើញករណីឆ្លងថ្មី ជិត១០ម៉ឺននាក់ និងករណីស្លាប់ថ្មីជាង២ ៥០០នាក់។  ប្រទេសទាំង១០ នៅក្នុងតំបន់នេះ មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៧,៧លាននាក់។ ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ទាំងនោះ មានអ្នកស្លាប់ ១៦១ ០០០នាក់ និងមានអ្នកជាសះស្បើយ ជាង៦,៣លាននាក់៕

សូមមើលស្ថានភាព នៃការវិវឌ្ឍន៍ជំងឹកូវីដ-១៩ តាមប្រទេសនីមួយៗ ដែលចេញផ្សាយ កាលពីថ្ងៃទី៥ ខែសីហា ដូចក្នុងរូបភាព៖