បរទេស៖ រហូតមកដល់ពេលនេះ តារាចម្រៀងប៉ុបវ័យក្មេងម្នាក់ ក្លាយជា​មហាសេដ្ឋិនី នៅលើពិភពលោក។

បើតាម Forbes បានឲ្យដឹងថា ឥឡូវនេះ តារាចម្រៀងប៉ុប ​Rihanna បានក្លាយជាមហាសេដ្ឋិនីវ័យក្មេង និងជាតន្រ្ដីការិនី មានទ្រពសម្បត្ដិច្រើនបំផុតម្នាក់ នៅលើពិភពលោក។​ តារាប៉ុបរូបនេះ មានទ្រព្យសម្បត្ដិ ១,៧ពាន់លានដុល្លារសហរដ្ឋអាមេរិក ដោយ​លុយចំនួន ១,៤ពាន់លានដុល្លារ បានមកពីតម្លៃ នៃការផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុន​ Fenty Beauty cosmetics ​។​

Forbes បានបញ្ជាក់ថា លុយរបស់នាងភាគច្រើន បានមកពីការផ្សព្វផ្សាយឲ្យក្រុមហ៊ុនផលិតខោអាវទ្រនាប់ Savage x Fenty ការប្រគំតន្រ្ដី និងការសម្លែងរបស់នាង។​ ​Rihanna គឺជាសិល្បការិនីទី២ ដែលមានទ្រព្យសម្បត្ដិច្រើន បន្ទាប់ពីនាង  Oprah Winfrey ៕