កើតមកក្នុងជីវិតគ្រួសារក្រីក្រមិនមែនជាកំហុស របស់ឪពុកម្តាយទេ កូនគ្រប់រូបត្រូវដឹងថា គ្មាននរណាម្នាក់អាចជ្រើសរើសទីកន្លែងដែលខ្លួនចង់កើតបានទេ ឪពុកម្តាយឯណាចង់ឃើញកូនលំបាក ពេលកូនកើតមក លោកបីប៉ម ថ្នមថែ សុខចិត្តអត់ខ្លួនអែងក៏មិនអោយកូនអត់អីហូបដែរ សុខចិត្តស្លៀកពាក់អាវរហែកក៏មិនអោយកូនគ្មានអ្វីស្លៀកដែរ។​

ទាំងអស់នេះជាទឹកចិត្តរបស់ឪពុកម្តាយ។បើយោង តាមការបទពិសោធន៍ ដែលបានប្រមូលផ្តុំនៅក្នុងពិភពលោក ឪពុកម្តាយ បានបញ្ជូនកូនៗទៅសាលារៀន ហើយរំពិងថា កូននិងអាចរស់នៅបានល្អ ក្លាយជាមនុស្សដែលមានប្រយោជន៍ សម្រាប់សង្កមជាតិ ។

ទោះបីជាយ៉ាងណាក្តីក៏មានកូនមួយចំនួន ដែលមិនយកចិត្តទុកដាក់ចំពោះឪពុកម្តាយ ថែមទាំងបង្កបញ្ហ អោយពួកគាត់សោកសៅ ជារឿយៗ។ សំរាប់លោកទាំងពីរ មិនដែលប្រាថ្នាចង់បានអ្វីពីកូនទេ សុំអោយតែកូនបានសុខ មានអនាគតល្អទៅថ្ងែអនាគត នោះលោកសប្បាយចិត្តហេីយ បើកូនមិនបានដឹងគុណគាត់ទេ សូមកុំបន្ទោសគាត់បន្ថែមទៀតធ្វើអ្វី។ ឆ្លើយសំនួរនេះទៅមើល តើអ្នកអាចធ្វើបានដែរឬទេ?

១ កុំបន្ទោស ខ្ញុំនៅពេលមានមនុស្សកកកុញ ។
២ កុំបន្ទោសលោកនៅពេល លោកដឹងខុសហើយ។
៣ កុំបន្ទោសលោកនៅពេលយប់ ដែលជាពេលសម្រាន្ត។
៤ កុំបន្ទោសលោក ពេលដែលលោកកំពុងសប្បាយចិត្ត។
៥ កុំបន្ទោសលោក នៅពេលដែលលោកឈឺ៕