រាជធានីភ្នំពេញ ៖ ជាការពិតណាស់នៅក្នុងសង្គមបច្ចុប្បន្ន បញ្ហាប្ដឹងផ្ដល់ គឺមានការកើតឡើងនៅពេលដែលនរណាម្នាក់មានបញ្ហាជាមួយនឹងនរណាម្នាក់ទៀត និងមានបញ្ហាជាច្រើនផ្សេងទៀតដែលអាចកើតមានឡើង។

តើការប្ដឹងផ្តល់ចែកចេញជាប៉ុន្មានប្រភេទ? ការប្ដឹងផ្ដល់ត្រូវបានចែកចេញជា ៣ប្រភេទដែលមានដូចជា៖

ក​. ការប្ដឹងទី ១៖ គឺជាការប្ដឹងទៅតុលាការដំបូង ឬប្តឹងនគរបាលដើម្បីតវ៉ាអំពីបុគ្គល អង្គការ ឬស្ថាប័នដែលបានធ្វើការរំលោភសិទ្ធរបស់នរណាម្នាក់។
ខ. ការប្ដឹងទី ២៖ គឺជាការធ្វើឡើងដោយមិនពេញចិត្តដែលបុគ្គល ស្ថាប័នរដ្ឋ ឬអង្គការបានត្រូវគេចោទអំពីការប្រព្រឹត្តខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ សិទ្ធិ សេចក្ដីថ្លៃថ្នូ សេរីភាព ឬរូបរាងកាយរបស់បុគ្គលណាម្នាក់។ ជនរងគ្រោះ ឬអាជ្ញាធរតំណាងជនរងគ្រោះ មានសិទ្ធិក្នុងការធ្វើបណ្តឹង។ ការប្រឆាំង ឬការប្ដឹងឧទ្ធរណ៍ប្រឆាំងនិងការសំរេចចិត្តរបស់តុលាការខេត្ត ក្រុង ក៏អាចចាត់ទុកក្នុងបណ្ដឹងប្រភេទនេះបានដែរ។
គ. ការប្ដឹងទី ៣៖ ការប្ដឹងមួយនេះគឺសំដៅដល់ការបរិហារ ហើយបណ្ដឹងនេះអាចធ្វើឡើងដោយមនុស្សម្នាក់ ឬប្រជាពលរដ្ឋច្រើននាក់ ដើម្បីធ្វើការប្រឆាំង និងបុគ្គលរបស់រដ្ឋាភិបាល ឬស្ថាប័នដែលប្រព្រឹត្តខុសច្បាប់ ហើយធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ ឬទ្រព្យសម្បត្តិរដ្ឋ។ បណ្តឹងនេះអាចរាប់បញ្ចូលផងដែរ អំពី អំពើចោរកម្ម គៃបន្លំប្រាក់ ការប្រព្រឹត្តខុសបែបបទ ស៊ីសំណូក ចាប់ជំរិតយកប្រាក់ ការលេងល្បែងស៊ីសងជាដើម៕