រាជធានីភ្នំពេញ ៖ បញ្ហាចម្រូងចម្រាស់ពាក់ព័ន្ធនឹងរឿងលុយកាក់រវាងលោក អ៊ិន សុភិន និងលោក សុខ រ៉ាស៊ី ហាក់ស្ងាត់ទៅវិញហើយក្នុងរយៈពេលពីរ បី ថ្ងៃចុងក្រោយនេះ ខណៈស្រាប់តែពេលថ្មីៗនេះមានលេចលឺព័ត៌មានថាលោក អ៊ិន សុភិន នៅជំពាក់លុយអ្នកដឹកនាំរឿង និងអ្នកច្នៃម៉ូដ ពីរនាក់ប្តីប្រពន្ធផ្សេងទៀត ដែលបង្កឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ជាហេតុធ្វើឲ្យលោក អ៊ិន សុភិន ហាក់ទ្រាំមិនបានក៏ចេញមុខមកបង្ហោះសារយ៉ាងវែងអន្លាយរៀបរាប់ពីបញ្ហារឿងលុយកាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន។

លោក អ៊ិន សុភិន បានរៀបរាប់ថា «គួរអោយអស់សំណើចហើយអោយបងប្អូនផលិតករចាំមុខពីរនាក់នេះអោយច្បាស់ខ្ញុំទើបប្រជុំចប់កាលពីថ្ងៃចន្ទ័រឿងពួកគាត់ធ្វើការមិនកើតចង់បានលុយខុសក្បួនហេតុតែអាណិតពួកគាត់អត់ការងារធ្វើតេមកសុំការងារធ្វើអាណិតពេកក៏អោយម្ដង៣រឿងដឹក:
1-រឿង ឯកការ ដឹកនាំរឿងមិនកើត ហើយបានកក់លុយត្រឹមត្រូវដល់តំនាក់កាលទី២មិនទាន់បានបង់ព្រោះរឿងយកមិនបានខុសច្រើនដឹកអោយរួចតែពីដៃ ចឹងតើអោយគេបង់លុយអោយដែរ? ណាមួយតាំងពីថតចប់មកកូវីតរហូត រឿងនេះមិនទាន់គិតយ៉ងមេចផង មកថាគេមិនទាន់បង់លុយកុំអោយតែគេប្ដឹងវិញទៅសំណាងហើយដឹកនាំរឿងតំរូវចិត្តខ្លួនឯងមិនតំរូវចិត្តអ្នកបង់លុយ ខាងក្រុមហ៊ុនមិនទាន់និយាយអ្វីទាំងអស់តែនេះចង់បង្ករបញ្ហាដោយខ្លួនឯង. អាណិតណាស់តែការងារមិនកើតចង់តែបានលុយគេ ពេលមកសុំការងារគេធ្វើនិយាយល្អតែពេលបានការងារទៅធ្វើចរិកមើលងាយការងារហើយហ៊ានចេញមកទៀតអត់កេរ្ត៏ខ្មាស់។
2-រឿងបេសកម្មស្នេហ៏ ដឹកមិនកើតកាត់តរមិនចេញលុយកាក់បានកក់រួចហើយនៅតែដំនាក់កាល
3-រឿងវង្វេង ក៏ដូចគ្នាដឹកមិនបានកូនក្មេងដឹកលេងផងមើលមិនយល់ រឿងលុយកាក់គេបានកក់រួចរាល់ហើយដែរ នៅតែបង់ដំនាក់កាលបន្តរតែពេលនេះរឿងទាំងបីយកជាការមិនបានសោះ ហេតុតែចង់ជួយមិនមានបទពិសោធន៏សោះក៏អោយឧកាសតែសម្ថភាពអន់ណាស់យកជាការមិនបាន។»

បន្ថែមពីលើនេះចាងហ្វាងផលិតកម្មមហាហង្សរូបនេះបានលើកឡើងថា «សូមផលិតករទាំងអស់គ្នាប្រយត្ន័ចាញ់បោកពួកគាត់ទាំងពីរនាក់និងខ្ញុំអស់បីរឿងរ៉ាប់មុឺនដុល្លារមិនបាននិយាយអីមួយម៉ាត់ទុកមុខរ៉ាប់អានគ្នាតែពួកគាត់ចង់ល្បី ព្រោះពួកគាត់កំពុតែជួបញ្ហាសេដ្ធកិច្ទ អាណិតដែរតែមនុស្សចង់បានលុយគេដោយមិនធ្វើការអោយនោះទុកតាមនឹងទៅសុខចិត្តយករឿងមកអោយអ្នកផ្សេងធ្វើវិញ។
នេះជាបទពិសោធន៏ថ្មីមួយចេះចង់បានលុយគេអត់ចេះខ្មាស់តែខាងក្រុមហ៊ុនកំពុងតែរកមុខអោយដឹកសងផង គួអោយចង់សើចអ្នកដឹងនាំរឿងគ្មាន License!»៕