រាជធានីភ្នំពេញ ៖ កាលពីរាត្រីថ្ងៃទី ១ ខែសីហា ឆ្នាំ២០២១ ខណៈពេលកញ្ញា រ៉ូ លីន បានចេញដំណើរទៅធ្វើការសម្តែងឲ្យប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយស្រាប់តែកញ្ញាត្រូវបានអាជ្ញាធរសាកសួរដើម្បីសុំមើលក្រដាសអនុញ្ញាតឲ្យធ្វើដំណើរពីព្រោះដោយសារតែនេះជាបម្រាមគោចរ ក៏ប៉ុន្តែដោយហេតុតែកញ្ញាមានលិខិតអនុញ្ញាគ្រប់គ្រាន់ទើបមន្រ្តីប៉ូលីសបានអនុញ្ញាតឲ្យកញ្ញា រ៉ូ លីន ធ្វើដំណើរទៅបាន។

ក៏ប៉ុន្តែនៅពេលដែលកញ្ញា រ៉ូ លីន កំពុងតែរៀបចំនឹងដើរចូលក្នុងឡានរបស់ខ្លួនដើម្បីទៅធ្វើការនាយប់នោះ ស្រាប់តែមានអ្នកកាសែតមួយរូបបានទៅស្កាត់សួរនាំកញ្ញា ខណៈពេលដែលសួរនាំបញ្ហាធ្វើដំណើរសុខៗ អ្នកកាសែតរូបនោះក៏បានបង្ហួសសួរនាំទៅកាន់រឿងរ៉ាវផ្ទាល់ខ្លួនរបស់កញ្ញា រ៉ូ លីន ដោយសួរថា​«តើទៅថ្ងៃអនាគតកញ្ញា រ៉ូ លីន យកប្តី ឬយកប្រពន្ធ?» ខណៈកញ្ញាតបវិញថា កញ្ញាមិនអាចតបបាននោះទេព្រោះនេះជារឿងផ្ទាល់ខ្លួន។

ជាមួយគ្នានេះដែរ ហ្វេនៗ អ្នកគាំទ្រ ក៏ដូចជាមហាជនមួយចំនួនបានសម្តែងការមិនពេញចិត្តជាខ្លាំងចំពោះសំណួរដែលអ្នកកាសែតរូបនោះបានសួរទៅកាន់កញ្ញា រ៉ូ លីន ដោយហាក់ការសួរបែបនេះគឺពិតជាប៉ះពាល់ទៅដល់អារម្មណ៍ឯកជនភាពរបស់កញ្ញា ផងដែរ៕

សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖