រាជធានីភ្នំពេញ ៖ ខ្លាពពកមួយក្បាលដែលត្រូវបានគេជួយសង្គ្រោះពីអន្ទាក់មួយនៅខេត្តកំពត បានស្លាប់ហើយ ទោះបីជាក្រុមគ្រូពេទ្យសត្វនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ខំជួយសង្គ្រោះយ៉ាងណាក្តី។

សូមបញ្ជាក់ថា ខ្លាពនេះ ត្រូវក្រុមការងាសង្គ្រោះសត្វព្រៃ បានចុះទៅយកពីមន្រ្តីកងរាជអាវុធហត្ថ ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ មធុរិទ្ធ។ ខ្លាពពកនេះត្រូវបានគេបញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដែលជាកន្លែងព្យាបាលរបួស។ ការវះកាត់ទទួលបានជោគជ័យ ប៉ុន្តែគួរឱ្យសោកស្តាយ ខ្លាពពកគឺខ្សោយពេក ហើយភ្លាមៗនាងក៏បានស្លាប់។

ការស្លាប់របស់ខ្លាពពកមួយក្បាលនេះ គឺជាការក្រើនរំលឹកមួយផ្សេងទៀតផងដែរនៃការគំរាមកំហែងដ៏សាហាវនៃអន្ទាក់។ អន្ទាក់រាប់ពាន់ត្រូវបានដាក់ពង្រាយពាសពេញព្រៃនៅក្នុងប្រទេសកម្ពុជា។ ហើយសត្វភាគច្រើននឹងស្លាប់យឺតហើយឈឺចាប់នៅក្នុងអន្ទាក់ ឬបន្ទាប់ពីការរងរបួស ដូចជាខ្លាពពកមួយក្បាលនេះ។ សត្វខ្លាពពកជាប្រភេទសត្វកម្រ។ ដោយយោងតាមច្បាប់របស់ប្រទេសកម្ពុជា ពួកគេត្រូវបានការពារ និងចាត់ថ្នាក់ជាប្រភេទជិតផុតពូជ។

ដូច្នេះយើងចូលរួមសហការជាមួយក្រសួងបរិស្ថានក្នុងការអំពាវនាវដល់ប្រជាជនទាំងអស់ឱ្យឈប់បរិភោគសត្វព្រៃ។ តម្រូវការសាច់សត្វព្រៃ ជំរុញឱ្យមានការឈឺចាប់ និងការស្លាប់របស់សត្វកម្រ និងសត្វជិតផុតពូជនៅក្នុងប្រទេសកម្ពុជា ដូចជាខ្លាពពកមួយក្បាលនេះជាដើម៕