រាជធានីបាងកក៖ ចាប់តាំងពីការផ្ទុះឡើងនូវជំងឺកូវីដ-១៩ រហូតមកដល់ពេលនេះ ចំនួនអ្នកធ្វើដំណើរ តាមប្រព័ន្ធផ្លូវរថភ្លើងលើអាកាស (BTS) បានធ្លាក់ចុះ៨០ភាគរយ បើធៀបនឹងរយៈពេល មុនការលេចឡើងនូវជំងឺដ៏កាចសាហាវនេះ។

ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែកដ៏ធំរបស់ទីក្រុងបាងកក (BTS) បានថ្លែងថា អ្នកដំណើរតាមផ្លូវអាកាស BTS បានថយចុះ រហូតដល់៨០ភាគ បើធៀបនឹងចំនួនអ្នកប្រើប្រាស់ការធ្វើដំណើរតាមផ្លូវអាកាស BTS មុនពេលមានវិបត្ដិកូវីដ-១៩នេះផ្ទុះឡើង។

លោក Surapong Laoha-Unya នាយកផ្លូវដែកលើអាកាស BTS បានបញ្ជាក់ថា បើគិតជាមធ្យម មានអ្នកធ្វើដំណើរ រហូតដល់ ៨០០ ០០០នាក់ ក្នុងមួយថ្ងៃ ។ ប៉ុន្ដែចាប់តាំងពីមានការផ្ទុះនូវជំងឺកូវីដ-១៩នោះមក ចំនួនអ្នកធ្វើដំណើរ បានធ្លាក់ចុះ មកនៅត្រឹម ចន្លោះពី ១៧០ ០០០ ១៨០ ០០០នាក់ ក្នុងមួយថ្ងៃ។

លោកនាយក បានបញ្ជាក់ថា ការថយចុះចំនួនអ្នកធ្វើដំណើរនេះ នឹងធ្វើឲ្យប៉ះពាល់តិចតួចប្រាក់ចំណូលប្រចាំឆាំរបស់ BTC ផងដែរ ដោយសារក្រុមហ៊ុន ទទួលបានប្រាក់ចំនួន៤០ពាន់លានបាត (លុយថៃ) ឬស្មើនឹង ១២១ ៨៩២ ៣៨៣ដុល្លារសហរដ្ឋអាមេរិក ពីរដ្ឋាភិបាលសម្រាប់ការសាងសង់ផ្លូវលឿង និងផ្លូវដែក MRT ។ ចំណែកប្រាក់ចំណូល ដែលទទួលបានពីការសាងសង់នេះ នឹងត្រូវទទួលស្គាល់ នៅឆ្នាំក្រោយ។

លោកនាយក Surapong ក៏បានបញ្ជាក់ថា ការបើកដំណើរការខ្សែពណ៌ផ្កាឈូក នឹងត្រូវពន្យារពេល ចាប់ពីខែមីនា ឆ្នាំ២០២២ រហូតដល់ពាក់កណ្ដាល ឆ្នាំ២០២២។ រីឯខ្សែពណ៌លឿង នឹងបើកដំណើរការ ចាប់ពីខែមីនា រហូតដល់ឆ្នាំ២០២២៕