រាជធានីភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនប្រហែលជាបានជ្រាបខ្លះៗរួចមកហើយពីលោក អ៊ឹម ជីវ៉ា ដែលលោកបានបង្ហោះទាក់ទិនពីការភ្ជាប់ពាក្យរបស់អ្នកលក់ឡេសាច់សខ្ចី អាជី ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមហាក់មានការភ្ញាក់ផ្អើលផងដែរ ដោយកាលពីប៉ុន្មានខែមុនប្អូនស្រីរបស់ អាជី ឈ្មោះអាមុី ក័៏បានរៀបចំកម្មវិធីភ្ជាប់ពាក្យរួចទៅហើយដែរ ខណៈថ្លៃទឹកដោះដែលពួកគេទទួលបានហាក់មានចំនួនច្រើនមិនចាញ់គ្នាប៉ុន្មានទេ។

លោក អ៊ឹម ជីវ៉ា បានលើកឡើងថា «Wow ថ្ងៃនេះភ្ជាប់ពាក្យប្អូនស្រី អាជី ទទួលបានចំណងដៃពីខាងប្រុស លុយ 500លានរៀល ខ្សែករពេជ្រ ជិត 70000 $ និងវិឡារតម្លៃជិតកន្លះលានដុល្លារ 💍💍 សូមជូនពរប្អូនស្រីប្អូនប្រុសមានសុខភាពល្អ ស្រលាញ់គ្នារហូតណា!»។

ជាមួយនឹងតម្លៃទឹកដោះដែលមានចំនួន ៥០០លានរៀលនេះដែរ គេក៏បានឃើញប្អូនស្រីរបស់ អាជី គឺ អាមុី បានលើកឡើងថា «៥០០លានរៀលមិនថ្លៃទេសម្រាប់គ្រួសារខ្ញុំ ព្រោះពួកខ្ញុំក៏ចេញពីត្រកូលអភិជនដែរ ហើយបងស្រីខ្ញុំមានសមត្ថភាពដែលមិនអាចកាត់ថ្លៃបានច្រើនជាងសម្បត្តិអស់ហ្នឹងរយពាន់ដង!»៕