ហាណូយ ៖ ក្រៅពីបច្ចេកទេសនិងឧបករណ៍វេជ្ជសាស្រ្តទំនើប ឱសថបុរាណត្រូវបានប្រើដើម្បីជួយព្យាបាលមេរោគកូវីដ១៩ ក្នុងប្រទេសវៀតណាម។ នៅភាគខាងជើងនៃខេត្ត ប៊ិកយ៉ាង ជាកន្លែងមួយក្នុងចំណោមមណ្ឌលសុខភាពថែទាំអ្នកជំងឺកួវីដ-១៩ ដ៏ធំបំផុតនៅវៀតណាម ចន្លោះពីខែឧសភា ដល់ដើមខែកក្កដា បានប្រើប្រាស់ឱសថបុរាណដើម្បីបង្កើនប្រសិទ្ធភាពការពារនិងទប់ស្កាត់ជំងឺឆ្លងមួយនេះ។

ឧទាហរណ៍៖ ពួកគេប្រើកំបោរម្សៅអាល់ម៉ុនលាយជាមួយក្រូចឆ្មាដើម្បីបាញ់នៅតាមច្រកផ្លូវច្រកចូល ឬកន្លែងដែលមានទំនាក់ទំនងខ្ពស់ដូចជា ទ្វារចូលនិងផ្ទៃតុ។ ទឹកអំបិលស្រាលត្រូវបានប្រើសម្រាប់ការលាងមាត់ ៧ ដងក្នុងមួយថ្ងៃ។ សណ្តែកខ្មៅនិងអំបិលត្រូវបានដាំឱ្យពុះសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។

យោងតាមសម្ដី លោក ហុង បាននិយាយថា ម្សៅកំបោរជាថ្នាំដែលមានប្រសិទ្ធិភាពក្នុងការសំលាប់មេរោគហើយអាល់ម៉ុនមិនមានជាតិពុលក៏មានប្រសិទ្ធិភាពថ្នាំសំលាប់មេរោគផងដែរ។ ដោយឡែក បើតាមឱសថបុរាណដោយយកម្សៅកំបោរឬអាលុយមីញ៉ូមលាយជាមួយក្រូចឆ្មាអាចនិងធ្វើឱ្យភាគល្អិតនៃវីរុសកូវីដធ្លាក់ដល់ដី ព្រោះជាធម្មតា មនុស្សភាគច្រើនកើតជំងឺនេះតាមខ្យល់អាកាស។ ប្រសិនបើនៅពេលដែលវីរុសនេះត្រូវបានរុញទៅដីហានិភ័យនៃការឆ្លងនឹងត្រូវបានកាត់បន្ថយ។ ម៉្យាងទៀត លោកបន្តថា ការលាងមាត់ជាមួយនិងទឹកប្រៃអាចជួយក្នុងការបង្កើតលំហូរខ្យល់បានល្អនិងការពារការឆ្លងបានដែរ។

លោក ហុង បានបញ្ជាក់បន្ថែមថា ការណែនាំអំពីថ្នាំបុរាណបែបនេះត្រូវបានប្រើនៅមន្ទីរពេទ្យតាំងពីឆ្នាំមុន ហើយត្រូវបានផ្សព្វផ្សាយក្នុងឆ្នាំនេះ នៅពេលមានការផ្ទុះឡើងធំៗនៅ ប៊ិកយ៉ាង ។ តួយ៉ាង ក្នុងរយៈពេល ២ ខែចុងក្រោយនេះមន្ទីរពេទ្យទូទៅ ប៊ិកយ៉ាង និងមណ្ឌលសុខភាពព្យាបាលជំងឺកូវីដ១៩ ផ្សេងទៀត នៅក្នុងខេត្ត បានរាយការណ៍ថា គ្មានការឆ្លងមេរោគនេះក្នុងចំណោមបុគ្គលិកពេទ្យ អ្នកថែទាំ និងអ្នកជម្ងឺឡើយ។

វេជ្ជបណ្ឌិត ទ្រឿន ថាហ៊ី ប្រធាននាយកដ្ឋានផែនការទូទៅនៃមន្ទីរពេទ្យ បានមានប្រសាសន៍ថា ផលិតផលបុរាណពិតជាបានបង្ហាញថាមានប្រសិទ្ធិភាពមែនក្នុងអំឡុងពេលផ្ទុះជំងឺ SARS ដែលបានវាយប្រហារប្រទេសវៀតណាម កាលពីឆ្នាំ ២០០៣ ។ ក៏ដូចជាមន្ទីរពេទ្យជាតិនៃវេជ្ជសាស្ត្របុរាណ ផ្សេងទៀតនៅទូទាំងប្រទេសបានផ្តល់ឱសថដើម្បីគាំទ្រដល់ការព្យាបាលមេរោគកូវីដ១៩ និងធ្វើឱ្យសុខភាពមានភាពប្រសើរឡើងសម្រាប់អ្នកជំងឺដែលបានរកឃើញក៏ដូចជាបុគ្គលិកសុខាភិបាលដែលធ្វើការនៅជួរមុខ។

ប្រធាននាយកដ្ឋានគ្រប់គ្រងឱសថបុរាណនៅក្រោមក្រសួងសុខាភិបាល ង្វៀន ធូ ធីញ មានប្រសាសន៍ថា “នាយកដ្ឋានបាននិយាយជាមួយមន្ទីរពេទ្យឱសថបុរាណដើម្បីជ្រើសរើសផលិតផលសមស្របសម្រាប់គាំទ្រដល់ការព្យាបាលកូវីដ១៩ ចាប់តាំងពី ខែមីនាឆ្នាំមុន។ ខណៈពេលដែលខេត្ត ប៊ិកយ៉ាង និងខេត្ត ប៊ិក នីញ បានរាយការណ៍អំពីការផ្ទុះឡើងភ្លាមផលិតផលឱសថបុរាណយ៉ាងតិចចំនួន ១៥ មុខត្រូវបានជ្រើសរើសនិងផ្តល់ជូនតំបន់ដែលរងការវាយប្រហារដោយកូវីដ១៩ ។

មន្ទីពេទ្យនិងអាជីវកម្មថ្នាំបុរាណ បានធ្វើការរួមគ្នាដើម្បីផ្តល់នូវផលិតផលឥតគិតថ្លៃទាំងស្រុងដល់តំបន់ដែលរងគ្រោះដោយសាររោគរាតត្បាត ហើយទោះបីជាថ្នាំបុរាណមិនគិតថ្លៃដើម្បីព្យាបាល COVID-១៩ ក៏ត្រូវបានធានារ៉ាប់រងសុខភាពដែរ ។

នៅក្នុងបណ្តាប្រទេសអាស៊ី ដូចជា ចិន ថៃ និង កម្ពុជា ក៏ដូចជាបណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួនឱសថបុរាណក៏ត្រូវបានគេប្រើប្រាស់ក្នុងការព្យាបាលកូវីដ ផងដែរ។ នៅដើមឆ្នាំនេះប្រទេសចិន បានយល់ព្រមលក់ឱសថបុរាណចិន (TCM) ចំនួន ៣ ប្រភេទ តាមរយៈនីតិវិធីអនុម័តពិសេសដោយផ្តល់ជម្រើសកាន់តែច្រើនសម្រាប់ការព្យាបាល។

យោងតាមរដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិរបស់ប្រទេសចិន បានអោយដឹងថា ថ្នាំទាំង ៣ ប្រភេទគឺថ្នាំលាងសម្អាតសួតនិងបន្សាបជាតិពុលបន្សល់ទុកនូវភាពសើមនិងបន្សាបជាតិផ្ទុះនិងបន្សំជាតិរំអិលដែលបន្សាបជាតិពុល៕

ប្រភព៖ vietnamnews
ប្រែសម្រួលដោយ៖ Sopheap