ទោះបីពិភពលោកបង្កេីតអ្នកមកជាមួយស្បែកមិនសស្អាត ប៉ុន្តែយេីងក៏អាចកែប្រែអោយអ្វីៗល្អ ប្រសេីរដែរ។ He Tain’er គឺជាតារាស្រី ដែលមានស្បែកសពណ៍សុីជម្ពូរ ប៉ុន្តែបេីយេីងក្រលេកទៅមេីលរូបថតចាស់ៗនាងពីមុនវិញ គឺមិនដូចពេលបច្ចុប្បន្នឡេីយ។ ក្រោយពីមនុស្សជាច្រេីនតែងតែសួរ ដេញដោលអំពីស្បែករបស់នាងពេក នាងក៏បានបង្ហេីបពីវិធីសាស្រ្តដែលធ្វេីអោយស្បែករបស់នាងស្អាតបែបនេះ ។

តារាស្រីរូបនេះបានបង្ហោះវិដេអូបង្ហាញពីការញុំផ្លែស្រកានាគ និងគ្រឿងផ្សំផ្សេងទៀត និងនិយាយថា “នរណាខ្លះ ចូលចិត្តញុំផ្លែស្រកានាគ ប៉ុន្តែការពិតទៅសំបកនៃផ្លែស្រកានាគសំបូរ beetatin, អឹចឹងហេីយ ខ្ញុំតែងតែញុំផ្លែឈេីនេះរួមទាំងសំបក រយៈពេលជិត១០ឆ្នាំហេីយ , គ្រប់គ្នាអាចសាកល្បងបាន! “។

នៅក្នុងវិដេអូ នាងបញ្ចាក់ថា ការទទួលទានផ្លែស្រការនាគ ជួយប្រឆាំងអុកសុីកកម្ម សំបូរទៅដោយកាកសសៃ ជួយធ្វេីអោយស្បែករាងកាយពណ៍ក្រហម មានសុខភាពល្អ ប្រយុទ្ធប្រឆាំងនិងភាពចាស់ជរា ការពារជំងឺមហារីករុំារៃ និង បេះដូង ។

ខាងក្រោមនេះគឺរូបមន្តពិសេសដែលនាងបានចែករំលែក៖
-កែវ ចំណុះ ១៥០m
-ផ្លែស្រកានាគក្រហមមួយចំហៀង
-ចេកកន្លះផ្លែ
-ទឹកដោះគោ ៥០ ml
មិត្តនារីអាចសាកល្បងបាន ៕ ដោយ ៖ AN