តាមពិត វាអាចជារឿងដែលល្អណាស់សម្រាប់មាតាបិតាមួយចំនួនក្នុងការត្រៀមចិត្តត្រៀមកាយទទួលយកសមាជិកថ្មី ដោយឡែកនៅពេលដែលកូនកើតមកឪពុកម្ដាយអាចនិងត្រូវខ្វល់ខ្វាយពីអត្តចរិតរបស់កូន ដោយកូនមួយចំនួនឆាប់ឆេវឆាវ ឆាប់មួម៉ៅ ខឹង។ ដូច្នេះ ប្រសិនជាអ្នកមិនចង់ឲ្យកូនឆាប់ឆេវឆាវ មានចរិតមិនល្អក្រោយពេលកើតចេញមក អ្នកគួរតែកុំធ្វើសកម្មភាពទាំងឡាយខាងក្រោមនេះឲ្យសោះ៖

១. អ្នកម្តាយមិនគួរចូលគេងយប់ជ្រៅ៖ ព្រោះនៅពេលដែលកូនកើតចេញមក គេនឹងមិនគេងយប់ឡើយ ដោយតែងតែរករឿងយំជានិច្ច។ ដូចនេះ អ្នកគួរតែគេងឲ្យគ្រប់៨ម៉ោង ហើយពេលថ្ងៃត្រង់ អ្នកគួរតែសម្រាកខ្លះ ទើបកូនកើតចេញមកមានទម្លាប់ល្អក្នុងការគេង ថែមទាំងលូតលាស់បានល្អទៀតផង។

២. អារម្មណ៍មិនល្អ ឆាប់មួលម៉ៅ៖ ក៏អាចប៉ះពាល់ដល់កូនក្នុងផ្ទៃដែរ។ ដូចនេះ អ្នកគួរតែរក្សាអារម្មណ៍ឲ្យស្ងប់ និងសប្បាយ។ បើអ្នកពិបាកចិត្ត អ្នកអាចបង្វែរអារម្មណ៍របស់អ្នកទៅគិតរឿងផ្សេង ទើបកូនកើតមកមានចរិតល្អ។

៣. អាហារដែលមិនល្អចំពោះសុខភាព៖ អ្នកមិនគួរបរិភោគច្រើនឡើយ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់កូន។ ដូចនេះ អ្នកគួរតែពិសារអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ទើបកូនអាចលូតលាស់បានល្អ។

៤. អានសៀវភៅ៖ អ្នកគួរតែអានសៀវភៅឲ្យបានច្រើន ឬហាត់ប្រាណក៏បានដែរ នោះកូនកើតមកនឹងឆ្លាតខ្លាំងណាស់៕