អាហារមានសារសំខាន់ណាស់ ចំពោះសុខភាពទាំងរាងកាយនិងផ្លូវចិត្ត ដោយប្រភេទអាហារខ្លះមានមុខងារផ្សេងៗគ្នា។ថ្ងៃនេះយើងនឹងណែនាំប្រភេទផ្លែឈើម្យ៉ាងដែលមានមុខងារល្អជួយសុខភាពខួរក្បាលកាន់តែប្រសើរពិសេសជួយឱ្យអាយុវែងថែមទៀត។

សំបករបស់ផ្លែប៉ោមមានផ្ទុកនូវសារធាតុ quercetin ក៏ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានអត្ថប្រយោជន៍ផ្សេងៗដូច្នេះវាត្រូវបានគេណែនាំឱ្យមនុស្សបរិភោគផ្លែប៉ោមទាំងមូលដើម្បីទទួលបានអត្ថប្រយោជន៍ទាំងអស់ផ្លែឈើទិព្វនេះ។ អ្នកវិទ្យាសាស្ត្រជឿជាក់ថាសារធាតុ quercetin ដែលមាននៅសំបកប៉ោម អាចរារាំងរ៉ាឌីកាល់សេរីដែលនៅពេលរកឃើញលើសអាចបណ្តាលឱ្យខូចខាតដល់កោសិកាខួរក្បាលក៏ដូចជាប្រភេទកោសិកាដទៃទៀត។ផ្លែប៉ោមក៏ជួយប្រឆាំងនឹងការបាត់បង់ការចងចាំនិងបន្ថយការកើតឡើងនៃជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។

លោកវេជ្ជបណ្ឌិត Chris Steele ក៏ធ្លាប់លើកឡើងដែរថា ផ្លែប៉ោមជួយឱ្យអាយុវែងផងដែរនិងទប់ស្កាត់ការកើតមានជំងឺ ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជួយសម្រួលដល់ការរំលាយអាហារ កាត់បន្ថយឱកាសកើតមហារីកពោះរៀន។ ផ្លែប៉ោមជាផ្លែឈើងាយរក និងជំនួយដល់សុខភាពច្រើនផ្នែកទៀត ដូច្នេះសូមទទួលទានឱ្យបានជាប់ជាប្រចាំដើម្បីទទួលបានសុខភាពរឹងមាំ ដើម្បីទប់ស្កាត់ការវាយលុកពីជំងឺផ្សេងៗ៕