រាជធានីភ្នំពេញ ៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលអតីតពិធីការិនី និងតារាសម្តែង អ្នកនាង ឈិន ច័ន្ទធារី បានប្រែផ្លាស់ប្តូរវាសនាខ្លួនមួយរំពេចដោយបានក្លាយជាលោកជំទាវ និងជាម្ចាស់បុរី និងគម្រោងធំៗជាច្រើនទៀត ជាហេតុធ្វើឲ្យមហាជនជាច្រើនបានសម្តែងការភ្ញាក់ផ្អើល ក៏ដូចជាបានសម្តែងការចូលរួមអបអរសាទរចំពោះជោគវាសនាដ៏ល្អរបស់អតីតតារាស្រីរូបនេះ។

បើយោងតាមការលើកឡើងរបស់លោក អ៊ឹម ជីវ៉ា បានបញ្ជាក់ថា «Wow មិនសសើរមិនបាន ស្ងាត់ៗអតីតពិធីការនី ឈិន ច័ន្ទធារី ក្លាយជាលោកជំទាវ និងក្លាយជាម្ចាស់បុរី និងគម្រោងធំៗជាច្រើនទៀត ! ថ្ងៃនេះខ្ញុំបាទមកចូលរួមពិធីបុកគ្រិះគម្រោងផ្ទះល្វែង កែវ ពិសិទ្ធ ផ្លូវជាតិលេខ៣ ជិតផ្សារព្រៃទទឹង ដែលជារបស់ពិធីការនី គឺ លោកជំទាវ ឈិន ច័ន្ទធារី និងលោកឧកញ៉ា កែវ ពិសិទ្ធ ដែលគម្រោងបើកលក់ដំបូងនេះគឺមានចំនួនជិត៤០០ល្វែង ។ កន្លងមកតារារូបនេះគឺមានអាជីកម្មជាច្រើនក្នុងដៃ ហើយមិនសូវជាចង់ប្រាប់អ្នកណាអោយដឹងទេ ដោយសារពេលបញ្ចេញទៅកុំអោយគេថាយើងអួត ណាមួយទៀតចង់នៅស្ងប់ស្ងាត់ ។»

ប្រភពដដែលបានបញ្ជាក់ផងដែរថាការបើកសម្ភោធបើកលក់គម្រោងផ្ទះល្វែងព្រឹកមិញនេះគឺ លោកជំទាវ ឈិន ច័ន្ទធារី មិនបានអញ្ជើញភ្ញៀវចូលរួមច្រើនឡើយ គ្រាន់តែអងញ្ជើញបងប្អូនមិត្តជិតដិតតិចតួចចូលរួមតែប៉ុណ្ណោះ ហើយចំនែកអ្នកសិល្បៈវិញក៏មានវត្តមានតិចតួចដែរ ដោយយើងគោរពតាមការណែនាំ ៣ការពារ ៣កុំ។