យេីងគ្រប់គ្នាបានដឹងលឺស្ទេីតែរាល់ថ្ងែទៅហេីយ ពីរោគសញ្ញាកូវិត១៩ ដូចជាក្អក ក្តៅខ្លួន ឈឺបំពង់ក និយាយរួមគឺវាមានភាពប្រហាក់ប្រហែល ទៅនឹងរោគសញ្ញានែជងឺផ្តាសាយធម្មតា ដែលជាហេតុធ្វេីអោយមនុស្សមួយចំនួនមានការភាន់ច្រឡំ។ រោគសញ្ញានែជំងឺកូវិត១៩ មាន៤កំរិត ពីស្រាលទៅមធ្យម ធ្ងន់ធ្ងរទៅគ្រោះថ្នាក់ ចំពោះបុគ្គលមួយចំនួនអាចវិជ្ជមានកូវិត១៩ តែមិនមានលេចចេញនូវរោគសញ្ញាទេ។ យោងតាមការចុះផ្សាយលេីផេកក្រសួងសុខាភិបាល បានចែករំលែក ថា ភាពខុសគ្នារវាងរោគសញ្ញាកូវិត១៩ មាន៤កំរិត និងវិធីព្យាបាល បេីសិនជាលោកអ្នកមិនទាន់ទទួលបានកន្លែងសម្រាក ដោយត្រូវព្យាបាលនៅផ្ទះដោយខ្លួនឯង។

១.កំរិតស្រាល
ចំពោះស្ថានភាពអ្នកជំងឺស្រាល គឺគ្មានរោគសញ្ញាដូចជា គ្មានក្អក គ្មានក្តៅខ្លួន កំដៅក្រោម៣៧,៥អង្យាសេ គ្មានហៀរសំបោរ គ្មានឈឺបំពង់ក ដកដង្ហេីមធម្មតា គឺពុំចាំបាច់ប្រេីប្រាស់ថ្មាំព្យាបាលនោះទេ។

២.កំរិតមធ្យម
លេចចេញនូវរោគសញ្ញាដូចជា ក្តៅខ្លួនកំដៅលេីស៣៧,៥អង្សាសេ ឈឺសាច់ដុំ ឈឺបំពង់ក ប៉ុន្តែដកដង្ហេីមធម្មតា ត្រូវណែនាំអោយប្រេីថ្នាំ ប៉ារ៉ាសេតាម៉ុល។ កំរិតប្រេីសំរាប់មនុស្សពេញវ័យ និងក្មេងចាប់ពី៣០គីឡូក្រាមឡេីង គួរទទួលទានថ្មាំប៉ារ៉ាសេតាម៉ុល៥០០mg លេបម្តង១គ្រាប់ រៀងរាល់៨ម៉ោងម្តង។ ចំពោះក្មេងទំងន់ក្រោម ៣០គីឡូក្រាម ទទួលទានប៉ារ៉ាសេតាម៉ុល ៣០០mg លេប៨ម៉ោងម្តង។

៣. កំរិតធ្ងន់ធ្ងរ
មានរោគសញ្ញា ដូចជាតឹងច្រមុះ ហៀរសំបោរ ក្អកមានស្លេស៌ ឬគ្មានស្លេស៌ ប្រេីថ្នាំ Bromhexine 8mg លេបម្តង១គ្រាប់ រៀងរាល់៨ម៉ោងម្តង ឬ cetirizine 10mg លេប១គ្រាប់មួយថ្ងែ។

៤.កំរិតគ្រោះថ្នាក់
ស្ថិតក្នុងស្ថានភាពនេះបេីលោកអ្នកមានរោគសញ្ញា ដូចជាពិបាកដកដង្ហេីម ឬដកដង្ហេីមខ្លឺៗ ហត់ វង្វេងស្មារតី ឬសន្លប់ នេះគឺជាសញ្ញាគ្រោះថ្មាក់ដែលត្រូវរកជំនួញ ឬសូមទូរសព្ទទៅកាន់ ១១៥ ជាបន្ទាន់។