របបអាហារពិតជាសំខាន់ខ្លាំងណាស់សម្រាប់សុខភាពរាងកាយទាំងមូល តែប្រសិនណាបើលោកអ្នកមិនយកចិត្តទុកដាក់ក្នុងការជ្រើសយករបបអាហារដែលត្រឹមត្រូវទេ នាថ្ងៃខាងមុខ អាចនឹងប្រឈមជាមួយបញ្ហាសុខភាពជាច្រើន។ ម្យ៉ាងវិញទៀត តើលោកអ្នកមានឆ្ងល់ទេថា ហេតុអ្វីបានជាក្នុងមួយរយៈក្រោយមកនេះ សមត្ថភាពខួរក្បាលហាក់ដូចជា ចុះខ្សោយខុសពីធម្មតា ឆាប់ភ្លេច មិនសូវរវៀសរវៃ ឬពេលខ្លះអាចនឹងភ្លឹកស្មារតី? តើកត្តាទាំងនេះកើតឡើងបណ្ដាលមកពីការវិវត្តនៃវ័យមែនទេ? ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺនេះ មនុស្សគ្រប់រូបត្រូវកាត់បន្ថយនូវរបបចំណីអាហារដែលបង្ករឱ្យខូចសុខភាពចំនួន៤ប្រភេទ៖

១. ភេសជ្ជៈមានជាតិស្ករ
ភេសជ្ជៈប៉ូវកម្លាំង ទឹកផ្លែឈើ សូដា ភេជ្ជៈបន្ថែមរសអាហារ…ជាដើម សុទ្ធតែមានបន្ថែមនូវសារធាតុស្ករ ដែលជាទូទៅប្រភេទភេជ្ជៈទាំងក្រុមគ្រូពេទ្យជំនាញហាមប្រាមខ្លាំងណាស់មិនឱ្យទទួលទាន ដែលនាំឱ្យបង្ករជាហានិភ័យនៃជំងឺផ្សេងៗជាពិសេសជំងឹទឹកនោមផ្អែម និងបេះដូង។ ជាងនេះទៅទៀតកាន់តែអាក្រក់នៃការប៉ះពាល់ពីសារធាតុស្ករក្នុងភេសជ្ជៈកំពុងត្រូវបានគេរកឃើញពីកម្រិតជាតិស្ករខ្ពស់នៅក្នុងឈាមអាចបង្កើនហានិភ័យនៃជំងឺវង្វេង។

២. អាហារមានជាតិខ្លាញ់ខ្ពស់
ប្រភេទអាហារមានជាតិខ្លាញ់ខ្ពស់អាចជះឥទ្ធិពលអាក្រក់ដល់សុខភាពខួរក្បាល។ ការសិក្សាថ្មីបានរកឃើញថា នៅពេលដែលមនុស្សទទួលទានខ្លាញ់ច្រើន ពួកគេនឹងរងហានិភ័យខ្ពស់នៃការកើតជំងឺវង្វេងវង្វាន់ ការចងចាំខ្សោយ ខួរក្បាលថយចុះនូវការគិត និងកម្រិតសមត្ថភាពនៃការយល់ដឹងក៏ធ្លាក់ចុះផងដែរ។

៣. គ្រឿងស្រវឹង
ការទទួលទាន គ្រឿងស្រវឹងច្រើន បណ្តាលឱ្យមានការថយចុះសមត្ថភាព ខួរក្បាល ផ្លាស់ប្តូរមេតាប៉ូលីសនិង រំខានដល់ប្រព័ន្ធសរសៃប្រសាទ ដោយសារប៉ះទង្គិចពីសារធាតុគីមីមាននៅក្នុងគ្រឿងស្រវឹង។ លើសពីនេះទៅទៀត អ្នកទទួលទានជាតិអាល់កុលភាគច្រើនខ្វះវីតាមីន B1 ។ នេះអាចបណ្តាលឱ្យមានជំងឺខួរក្បាលដែលមានឈ្មោះថា Wernicke’s encephalopathy នឹងអាចវិវត្តទៅជារោគសញ្ញារបស់ Korsakoff’s ដែលជាជំងឺបំផ្លាញខួរក្បាលយ៉ាងធ្ងន់ធ្ងររួមមាន ការបាត់បង់ការចងចាំ ការរំខានដល់ចក្ខុវិស័យ ភាពច្របូកច្របល់ និងខួរក្បាលមិនមានស្ថេរភាព។

៤. អាហារប្រភេទ (Refined Carbs)
Refined Carbs ជាប្រភេទអាហារដែលមានដូចជា នំប៉័ង នំប័រ អាហារសម្រន់ ប៉ាស្តា បង្អែម ដែលជាទូទៅមានសន្ទស្សន៍ glycemic ខ្ពស់ (GI) បណ្តាលឱ្យមានការកើនឡើងនូវជាតិស្ករក្នុងឈាម និងកម្រិតអាំងស៊ុយលីន។ អាហារមាន GI ខ្ពស់ត្រូវបានគេរកឃើញថាធ្វើឱ្យមុខងារខួរក្បាលចុះខ្សោយ ហើយវាប៉ះពាល់ភាគច្រើនទៅកុមារ និងមនុស្សពេញវ័យដែលនិយមទទួលទានអាហារប្រភេទនេះ៕