សម័យកូវីដ១៩មនុស្សរស់នៅក្នុងសម្ពាធផ្សេងៗគ្នា ពិសេសលើផ្នែកផ្លូវចិត្ត។ទន្ទឹមជាមួយគ្នានេះ រឿងមួយដែលពលរដ្ឋយើងភាគច្រើនមើលរំលងនិង ជះឥទ្ធិពលមិនល្អមួយផ្នែកទៅលើអ្នកពាក់ព័ន្ធបញ្ហាកូវីដ១៩។ តាមការបង្ហាញរបស់អង្គការសុខភាពផ្លូវចិត្ត TPO Cambodia បានបង្ហាញនូវការព្រួយបារម្ភចំពោះរឿងសំខាន់មួយដែលសង្គមយើងកំពុងមានការប្រឈមនិងត្រូវចូលរួមទាំងអស់គ្នាក្នុងការរួបរួមគ្នាជួយឱ្យបញ្ហានេះបានប្រសើរឡើង។ តើមានអ្វីកើតឡើង បើអ្នករើស អើងអ្នកពាក់ពន្ធ័កូវីដដោយ ភាពភ័យខ្លាច?

១.គ្រប់គ្នានឹងលាក់បាំង អាការៈ ឬរោគសញ្ញាខ្លួន។
២.ការធ្វើរោគវិនិច្ឆ័យ យឺតនិង ការផ្ទុកជំងឺកាន់តែធ្ងន់ធ្ងរ។
៣.បំបាក់ទឹកចិត្តអ្នកជំងឺក្នុងការស្វែងរក ឬទទួលការព្យាបាលយឺតយ៉ាវ។

អ្នកដែលពាក់ព័ន្ធទាំងប្រយោលនិងដោយផ្ទាល់សុទ្ធតែត្រូវការការគាំទ្រពីយើងទាំងអស់គ្នា។ប្រសិនបើយើងអាចរួមគ្នាប្ដូរពីការរើសអើង ដោយភ័ខ្លាចទៅជា ទៅជាការគាំទ្រដោយសមានចិត្ត និងក្ដីមេត្តា នោះយើងនឹងអាចរួមចំណែកលុបបំបាត់កូវីដ១៩បាន។ ត្បិតយើងមិនមែនជាក្រុមគ្រូពេទ្យតែយើងអាចរួមចំណែកសកម្មភាពតូចៗពីចម្ងាយ ដូចជាការលើកឡើងខាងលើនេះជាដើម។យ៉ាងណាមិញសូមបងប្អូនយើងគ្រប់ទិសទីបង្កើនការការពារខ្លួនឱ្យបានល្អ បើតាមការឱ្យដឹងរបស់លោកជំទាវឱ វណ្ណឌីនក៏បានបញ្ជាក់ដែរថាយើងឆ្លងជិតចូលលក្ខណៈទ្រង់ទ្រាយធំទៅហើយ បើបន្តឆ្លងខ្លាំងទៀត គឺអាចប្រឈមនឹងការបិទខ្ទប់ប្រទេសម្ដងទៀត៕