លោកអ្នកប្រាកដជាមានចម្ងល់ណាស់ នៅពេលញាក់ភ្នែកម្ដងៗ ចេះតែគិតថាតើមានរឿងអ្វីកើតឡើង ជារឿងល្អឬរឿងអាក្រក់ កើតឡើងមកលើខ្លួន។ ដើម្បីស្រាយចម្ងល់ទាំងនេះ សូមតាមដានអានអត្ថបទខាងក្រោមនេះ។

១. ម៉ោង ១ កណ្តាលអធ្រាត្រដល់ម៉ោង ៣ យប់ បើញក់ភ្នែកឆ្វេង ថានឹងមានអ្នកធំមកជួយទំនុកបំរុងដល់ខ្លួនអ្នក បើញាក់ភ្នែកស្ដាំ ថានឹងបានភេសជ្ជៈ និងម្ហូបចំណីបរិភោគយ៉ាងឆ្ងាញ់ ។
២. ម៉ោង ៣ យប់ដល់ម៉ោង ៥ ជិតភ្លឺ បើញាក់ភ្នែកឆ្វេង ថានឹងមានសេចក្តីទុក្ខព្រួយមកដល់ជាមិនខាន ។ បើញាក់ភ្នែកស្តាំ ថានឹងមានមនុស្សស្រីនឹករលឹកដល់អ្នក ។

៣. ម៉ោង ៥ ជិតភ្លឺ ដល់ម៉ោង ៧ ព្រឹក បើញាក់ភ្នែកឆ្វេង ថានឹងមានមនុស្សមកពីស្រុកឆ្ងាយ បើញាក់ភ្នែកស្តាំវិញ ថានឹងមានការល្អ ការគាប់ចិត្តមកដល់ខ្លួនជាមិនខាន ។
៤. ម៉ោង ៧ ភ្លឺដល់ម៉ោង ៩ ព្រឹក បើញាក់ភ្នែកឆ្វេង ថានឹងមានភ្ញៀវជាន់ខ្ពស់មកដល់ បើញក់ភ្នែកស្តាំវិញថានឹងបានសេចក្តីសុខសប្បាយយ៉ាងប្រសើរ។

៥. ម៉ោង ៩ ព្រឹកដល់ម៉ោង ១១ ព្រឹក បើញាក់ភ្នែកឆ្វេង ថានឹងបានភេសជ្ជៈ និងម្ហូបចំណីបរិភោគយ៉ាងឆ្ងាញ់ បើញាក់ភ្នែកស្ដាំវិញ ថានឹងមានការកំណាចអាក្រក់មកដល់ខ្លួនអ្នកមិនខាន ។
៦. ម៉ោង ១១ ព្រឹកដល់ម៉ោង ១ រសៀល បើញាក់ភ្នែកឆ្វេង ថានឹងមានលាភយ៉ាងប្រសើរមកដល់ខ្លួនអ្នកជាមិនខាន បើញាក់ភ្នែកស្តាំវិញ ថានឹងបានសេចក្តីលួងគាប់ចិត្តយ៉ាងតូចមួយមកដល់ ។

៧. ម៉ោង ១ ល្ងាចដល់ម៉ោង ៣ ល្ងាច បើញាក់ភ្នែកឆ្វេង ថានឹង មានគ្រោះថ្នាក់ ត្រូវបង់ខាតប្រាក់កាសជាមិនខាន បើញាក់ភ្នែកស្តាំវិញ ថានឹងមានមនុស្សស្រីនឹករលឹកមកដល់ខ្លួនអ្នក ។
៨. ម៉ោង ៣ ល្ងាចដល់ម៉ោង ៥ ល្ងាច បើញាក់ភ្នែកឆ្វេង ថានឹងមានភ្ញៀវមកដល់ បើញាក់ភ្នែកស្តាំវិញ ថានឹងមានភ្ញៀវពីស្រុកឆ្ងាយមកដល់ ។

៩. ម៉ោង ៥ ល្ងាចដល់ម៉ោង ៧ យប់ បើញាក់ភ្នែកឆ្វេង ភ្ញៀវមកដល់ បើញាក់ភ្នែកស្តាំវិញ ថានឹងបានជួបជុំគ្នាយ៉ាងប្រសើរ។
១០. ម៉ោង ៧ យប់ដល់ម៉ោង ៩ យប់ បើញាក់ភ្នែកឆ្វេង ថានឹងមានភ្ញៀវមកដល់ បើញាក់ភ្នែកស្តាំវិញ ថានឹងមានភ្នាក់ងាររាជការមកចាប់កំហុសដល់ខ្លួន ។

១១. ម៉ោង ៩ យប់ដល់ម៉ោង ១១ អាធ្រាត្រ បើញាក់ភ្នែកឆ្វេងថានឹងមានភ្ញៀវមកដល់ បើញាក់ភ្នែកស្តាំ ថានឹងបានប្រជុំគ្នា ។
១២. ម៉ោង ១១ យប់ដល់ម៉ោង ១ យប់ បើញាក់ភ្នែកឆ្វេង ថានឹងមានភ្ញៀវមកដល់ បើញាក់ភ្នែកស្តាំវិញ ថានឹងមានធ្វើអ្វីខុសក្នុងផ្លូវច្បាប់រាជការ។

សង្ឃឹមថាការបកស្រាយខាងលើនេះអាចជួយឱ្យបងប្អូនឱ្យមានការប្រុងប្រយ័ត្ន និងកាត់បន្ថយការភ័យខ្លានផ្សេងៗ៕