រាជធានីភ្នំពេញ ៖ ថ្មីៗនេះពិធីកររូបសង្ហាលោក សុខ រ៉ាស៊ី បានប្រកាសថានឹងប្ដឹងលោក អ៊ិន សុភិន ខណៈអ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia រូបនេះបានជំពាក់លុយ និងមិនព្រមសង។ លោក សុខ រ៉ាស៊ី បានបង្ហោះសារខឹងសម្បារជារឿយៗនៅលើបណ្តាញសង្គម ព្រមទាំងបានទម្លាយសារឆ្លើយឆ្លងរវាងរូបលោក ជាមួយនឹងលោក អ៊ិន សុភិន មួយចំនួនផងដែរទាក់ទិននឹងបញ្ហាខ្ចីលុយមិនសង។

យ៉ាងណាមិញនៅមុននេះបន្តិច លោក សុខ រ៉ាស៊ី បានប្រកាសជាថ្មីម្ដងទៀតថារូបលោកលែងចង់បានលុយនោះតទៅទៀតហើយដោយទុកឲ្យច្បាប់ចាប់លោក អ៊ិន សុភិន ដាក់គុកទៅវិញ ដោយលោកបានលើកឡើងយ៉ាងដូច្នេះថា «ថ្ងៃនេះ ខ្ញុំសូមបញ្ចាក់ថា រឿងនេះ លុយ ខ្ញុំលែងចង់បានលុយហើយ ខ្ញុំសុខចិត្ត អោយច្បាប់ ចាប់ បុគ្គលនេះ ដាក់គុកចុះ កុំអោយដើរបោកបញ្ឆោត លួងលោម សិល្បៈករដ៏ទៃទៀត អោយចាញ់បោកដូចខ្ញុំ ហើយ កុំអោយ ខូចឈ្មោះ អ្នកដឹកនាំ ម្ជាស់ផលិតកម្ម ម្ចាស់កម្មវិធី គេល្អល្អ! ព្រោះតាមដឹង បុគ្គលនេះធ្លាប់មានរឿងរ៉ាវច្រើនណាស់ ជាមួយតួសម្តែងពេលថតរឿងទៀត!ពេលអាន ឆាតទៅ គេថា គេសុំា ហ្នឹងរឿង ហ្នឹងហើយ ព្រោះគេធ្លាប់មាន រឿងអញ្ចឹងរហូត!»៕

ទោះបីជាយ៉ាងនេះក្ដីគេនៅមិនទាន់ឃើញមានការចេញមុខបកស្រាយពីភាគីលោក អ៊ិន សុភិន នៅឡើយទេ ខណៈពេលលោក សុខ រ៉ាស៊ី ហាក់បង្ខំចិត្តបង្ហោះសារចាក់ដោតជាបន្តបន្ទាប់ ជាហេតុធ្វើឲ្យបណ្តាមិត្តអ្នកសិល្បៈ រួមទាំងមហាជនមួយចំនួនមានការភ្ញាក់ផ្អើលចំពោះករណីមួយនេះផងដែរ៕