ខេត្តកណ្តាល៖ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្ដីសម្រេចស្តីពី ការបិទខ្ទប់ភូមិសាស្ត្រភូមិរកា ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងដោយត្រូវកំណត់ជា “តំបន់លឿងទុំ” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨៨៣នាក់ ខណៈអ្នកជំងឺ៦០៧នាក់ជាសះស្បើយ។

គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៨ ៥៣២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤២ ៧៦៤នាក់ និងស្លាប់សរុបចំនួន៥៥៦នាក់៕